ធ្ងន់ហើយ! Pahang FA ត្រៀមប្តឹង Mohamadou Sumareh រឿងផ្លាស់ទៅ Police Tero ទាំងកុងត្រានៅសល់

306

ក្លឹប Pahang FA របស់ម៉ាឡេស៊ីត្រៀមប្តឹងខ្សែប្រយុទ្ធ Mohamadou Sumareh ជាអតីតកីឡាកររបស់ខ្លួន ដែលបានផ្លាស់ទៅលេងនៅក្លឹបលីគកំពូលថៃ Police Tero ស្របពេលកំពុងនៅសល់កិច្ចសន្យាជាមួយក្លឹប ។

sumareh

រឿងចម្រូងចម្រាស់នេះកើតឡើង បន្ទាប់ពីកីឡាករដើមកំណើតសាធារណរដ្ឋហ្គាំប៊ី ចូលសញ្ជាតិម៉ាឡេស៊ី Mohamadou Sumareh មិនបានប្រមូលផ្តុំហ្វឹកហាត់ត្រៀមសម្រាប់រដូវកាលថ្មី ហើយចូលរួមជាមួយក្លឹបមានមូលដ្ឋាននៅទីក្រុងបាំងកក Police Tero ទាំងដែលមិនមានការអនុញ្ញាតពីក្លឹប ។

ព័ត៌មានចុងក្រោយ ត្រូវបានគេរាយការណ៍ថាក្រុម Pahang FA កំពុងរៀបចំសំណើរត្រៀមប្តឹងរូបគេ ជុំវិញការផ្ទេរដែលកើតឡើងពីភាគីតែម្ខាងនេះ។

Pahang FA manager apologises for Mohamadou Sumareh gaffe | Goal.com

យោងតាមប្រសាសន៍របស់ប្រធានក្លឹបលោក Suffian Awang បានរៀបរាប់ថា ៖ ” ឥឡូវខ្ញុំអាចនិយាយបានថាគាត់នឹងត្រូវគេប្តឹងដើម្បីចាត់ការតាមច្បាប់ ដោយសារតែគាត់បានផ្លាស់ប្តូរទោះបីជាកិច្ចសន្យារបស់គាត់នៅសល់ក៏ដោយ អាកប្បកិរិយារបស់គាត់បង្កើតបានជាការរំលោភកិច្ចសន្យាកុងត្រាក្លឹប Pahang FA រយៈពេល ១០ ថ្ងៃដើម្បីឈានទៅមុខប្រឆាំងនឹងការផ្ទេរទៅកាន់ក្រុម Police Tero FC នៅពេលនេះ “។

Pahang tagih bisa Sumareh | Kool FM

សម្រាប់ Mohamadou Sumareh រូបគេ នឹងមិនមានឈ្មោះនៅក្នុងបញ្ជីប្រកួតលីគកំពូលថៃ នៃការចាប់ផ្តើមឡើងវិញនោះទេ ព្រោះចាំបាច់ដាក់ខ្លួនដាច់ដោយឡែកដើម្បីបងា្ករការឆ្លងរាលដាល COVID​-19 ។