យោងតាមប្រព័ន្ធព័ត៌មានបាល់ទាត់ថៃល្បីឈ្មោះ Ball Thai បានបង្ហើបឲ្យដឹងថាខ្សែប្រយុទ្ធប្រេស៊ីល Diogo Luis Santo របស់ក្លឹប Johor Darul Ta’zim នឹងចូលរួមជាមួយក្លឹប BG Pathum United នាជើងទី ២ នៃពានរង្វាន់លីគកំពូលថៃ ២០២០ ។
ប្រភពខាងលើបានបញ្ជាក់ថាកិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងរួចរាល់ហើយ នៅចាំតែការធ្វើតេស្តសុខភាព មុននិងសម្រេចចុះហត្ថលេខាជាផ្លូវការលើខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរូបនេះតែប៉ុណ្ណោះ ។
ស្របពេលជាមួយគ្នានេះ ព័ត៌មាននេះក៏មិនមែនជាដំណឹងល្អសម្រាប់អ្នកគាំទ្ររបស់ក្លឹប Buriram United ដែលជាអតីតក្លឹបរបស់ Diogo ជុំវិញការផ្លាស់របស់រូបគេមកកាន់ក្រុមគូប្រជែងរួមលីគមួយនេះ ។
គួរដឹងផងដែរថា Diogo បានចាកចេញពីទឹកដីថៃ ដើម្បីចូលរួមជាមួយក្រុមលីគកំពូលម៉ាឡេស៊ីរយៈពេល ២ រដូវកាលហើយ ដោយរូបគេជួយក្រុមឈ្នះបានពានចំនួន ៥ ផងដែរ ។