នេះជាមូលហេតុដែល Bale មិននៅក្នុងកែវភ្នែកអ្នកចាត់ការ Zidane

285

ខ្សែបម្រើ Gareth Bale ដែលកំពុងមានទំនាក់ទំនងផ្លាស់ទៅក្លឹប Jiangsu Suning របស់ចិននៅរដូវក្តៅនេះ បន្ទាប់ពីមានការគូសបញ្ជាក់ពីគ្រូបង្វឹក Real លោក Zinedine Zidane ថារូបគេលែងសំខាន់ចំពោះក្លឹបទៀតហើយ។

គ្រូបង្វឹកសញ្ជាតិបារាំងរូបនេះ បានអះអាងថារវាងលោកជាមួយ Bale មិនមែនជារឿងបុគ្គលទេ តែវាជាពេលវេលារបស់កីឡាករសញ្ជាតិវេលស៍នៅកីឡាដ្ឋាន Santiago Bernabeu ត្រូវបានបញ្ចប់។

ជាលទ្ធផលអតីតតារាក្រុម Tottenham Hotspur ទទួលបានដំណឹងផ្ទេរទៅកាន់ក្លឹប Jiangsu Suning ក្នុងក្របខ័ណ្ឌ Chinese Super League ដែលអាចរកចំណូលបានជាង ១ លានផោនក្នុងមួយសប្តាហ៍។

ទោះបីជាការអៈអាងរបស់ Zidane អំពីការបដិសេដថាមិនមែនជារឿងផ្ទាល់ខ្លួនដែលជាប់ពាក់ព័ន្ធក្នុងទំនាក់ទំនងរវាងលោកជាមួយ Bale យ៉ាងណាក្តី យោងតាម​ Le Journal du Dimanche បានលើកឡើងពីកត្តា២យ៉ាងដែលពាក់ព័ន្ធនឹងមូលហេតុនេះ។

បញ្ហាទី១របស់ Zidane គឺមិនពេញចិត្តជាមួយការងប់ងុលរបស់ Bale ជាមួយកីឡាវាយកូនហ្គោល ដែលជាកីឡាចំណង់ចំណូលចិត្តរបស់ខ្សែបម្រើស្លាបរូបនេះ មិនថាតែពេលវេលាវិស្សមកាល ឫពេលនៅក្រៅទីលានពេលមានរបួស កីឡាករ​រូបនេះ​តែងតែឆ្លៀតពេលទៅលេងកីឡាប្រភេទនេះជានិច្ច។

បញ្ហាទី២គឺ Zidane មើលឃើញពីបញ្ហាភាសារបស់ Bale ដែលជាឧបសគ្គរបស់កីឡាកររូបនេះក្នុងទំនាក់ទំនងជាមួយមិត្តរួមក្រុម។ ទោះបីជារួមរស់នៅជាមួយ Real Madrid អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏វាជាការពិតដែល Bale មិននិយាយភាសាអេស្ប៉ាញ ដោយរូបគេនិយាយបានតែជាភាសាអង់គ្លេសតែប៉ុណ្ណោះ។

ប្រភព៖ Fox Sport Asia