ក្រុម Manchester United នឹងមិនមានខ្សែប្រយុទ្ធ Edinson Cavani សម្រាប់ការប្រកួតនៅថ្ងៃសៅរ៍នេះជាមួយក្រុម Newcastle ទេ ។
កីឡាករវ័យ ៣៣ ឆ្នាំបានចូលរួមជាមួយក្រុម Ole Gunnar Solskjaer ក្នុងថ្ងៃចុងក្រោយដែលទីផ្សារដោះដូរបានបិទទ្វារ ។
Cavani និងមិនអាចបង្ហាញខ្លួនជាលើកដំបូងសម្រាប់ United ទល់ជាមួយ Newcastle នៅ Premier League បានទេ ដោយសាររូបគេត្រូវនៅដាច់ដោយឡែកពីគេរយៈពេល ២ សប្តាហ៍បន្ទាប់ពីចូលមកកាន់ប្រទេសអង់គ្លេស ។
បច្ចុប្បន្ននេះ កីឡាករសញ្ជាតិអ៊ុយរុយហ្គាយបានកំពុងហ្វឹកហាត់នៅផ្ទះ ដើម្បីធានាថាអាចត្រៀមខ្លួនសម្រាប់ការបង្ហាញខ្លួនលើកដំបូងជាមួយ Man United នៅ Champions League ថ្ងៃទី ២០ ខែតុលា ។ន