នេះណែ! ម្នាក់នេះជិតតាមទាន់តម្លៃខ្លួន ២ លានដុល្លារបស់ Messi J នៅអាស៊ានហើយ

1029

លោក Abdul Shukor ដែលជាភ្នាក់ងារដោះដូរកីឡាករបាល់ទាត់ដ៏ល្បីឈ្មោះនៅតំបន់អាស៊ានម្នាក់ បាននិយាយថា ខ្សែប្រយុទ្ធឆ្នើម Safawi Rasid របស់ក្រុម Johor Darul Ta’zim (JDT) អាចមានតម្លៃខ្លួនរហូតដល់ ៨ លានរីងហ្គីត (២ លានដុល្លារអាមេរិក) នៅក្នុងទីផ្សារដោះដូរកីឡាករ។

Image result for Safawi Rasid

កីឡាករវ័យ ២២ ឆ្នាំរូបនេះត្រូវបានលោក Abdul Shukor វាយតម្លៃពីទម្រង់លេងកន្លងមករបស់រូបគេ ក្នុងពានរង្វាន់ AFC Champions League ឆ្នាំ ២០១៩ ជាមួយ JDT និងនៅក្នុងការប្រកួតជម្រុះ FIFA World Cup ឆ្នាំ ២០២២ សម្រាប់ជម្រើសជាតិម៉ាឡេស៊ី បានធ្វើឲ្យតម្លៃទីផ្សារ Safawi Rasid អាចកើនពីតម្លៃចាស់ ៣៣មុឺនដុល្លារ មកកាន់មិនក្រោម ២ លានដុល្លារឡើយ។

Image result for Safawi Rasid

បើប្រៀបធៀប រូបគេកំពុងតែឈានទៅដល់តម្លៃកំរិតកំពូលមួយរបស់តារាថៃ Chanathip Songkrasin ដែលកំពុងលេងឲ្យក្រុម Hokkaido Consadole Sapporo។

Image result for chanathip songkrasin

Chanathip វ័យ ២៦ ឆ្នាំមានតម្លៃខ្លួនកើនពី ១,៦៥ លានដុល្លារមក ២,៦៤ លានដុល្លារអាមេរិកត្រឹមតែរយៈពេល ១ ឆ្នាំប៉ុណ្ណោះនេះបើយោងតាមស្ថិតិរបស់គេហទំព័រ TransferMarkt.com នៅពេលបច្ចុប្បន្ន