នេះមូលហេតុ Neymar គ្មានឈ្មោះក្នុងបញ្ជី ៣០រូបចុងក្រោយប្រជែងពាន Ballon d’Or 2019

332

សហព័ន្ធ​បាល់ទាត់បារាំង បានប្រកាសពីបេក្ខភាព ៣០ នាក់របស់ពួកគេសម្រាប់ពានរង្វាន់ Ballon d’Or 2019 ដែលនឹងត្រូវផ្តល់ទៅឱ្យកីឡាករឆ្នើមប្រចាំឆ្នាំ ២០១៩។ យ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យកត់សំគាល់ដ៏ធំមួយ គឺគ្មានឈ្មោះខ្សែប្រយុទ្ធឆ្នើម Neymar របស់ក្លិប Paris Saint-Germain។

នេះជាលើកទីមួយហើយចាប់តាំងពីឆ្នាំ ២០១០ ដែលតារាប្រេស៊ីលខកខានមិនបានជាប់ជាបេក្ខភាព ៣០ នាក់ចុងក្រោយសម្រាប់ពានរង្វាន់ដ៏ធំមួយនេះ។ សហព័ន្ធ​ ក៏បានបង្ហើបឱ្យច្បាស់ពីមូលហេតុដែលកីឡាករប្រេស៊ីលរូបនេះមិនត្រូវបានជាប់ឈ្មោះក្នុងបញ្ជីចុងក្រោយ។

មិនពិបាកឆ្ងល់ទេ ប្រភពខាងលើបានអះអាងថា វាកើតចេញពីការរងរបួសញឹកញាប់របស់អតីតតារាឆ្នើមរបស់ក្រុម Barcelona ស្ទើរតែពេញមួយរដូវកាល បូករួមទាំងការខកខានក្នុងការជួយក្រុមបារាំង PSG ក្នុងការប្រជែងយកលទ្ធផលល្អក្នុងក្របខណ្ឌអឺរ៉ុប UEFA Champions League ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះផងដែរ។

ទន្ទឹមនឹងនេះ ម្ចាស់ពានរង្វាន់ Ballon d’Or កាលពីឆ្នាំមុន Luka Modric ក៏គ្មាន​ឈ្មោះក្នុងបញ្ជី ៣០រូបចុងក្រោយផងដែរ។ នេះជាលើកទី ១ ហើយក្នុងប្រវត្តិសាស្ត្រ Ballon d’Or ដែលកីឡាករម្ចាស់ពានបច្ចុប្បន្នខកខានមិនបានទទួលការជ្រើសរើសសម្រាប់ពានរង្វាន់ក្នុងឆ្នាំបន្ទាប់។

បញ្ជីឈ្មោះ ៣០រូបចុងក្រោយប្រជែងពាន Ballon d’Or 2019 

Virgil van Dijk (Liverpool)

Bernardo Silva (Manchester City)

Son Heung-min (Tottenham)

Robert Lewandowski (Bayern Munich)

Roberto Firmino (Liverpool)

Alisson (Liverpool)

Matthijs de Ligt (Juventus)

Karim Benzema (Real Madrid)

Georginio Wijnaldum (Liverpool)

Sergio Aguero (Manchester City)

Frenkie de Jong (Barcelona)

Hugo Lloris (Tottenham)

Dusan Tadic (Ajax)

Cristiano Ronaldo (Juventus)

Kylian Mbappe (Paris St-Germain)

Trent Alexander-Arnold (Liverpool)󠁧󠁢󠁥󠁮󠁧󠁿

Donny van de Beek (Ajax)

Pierre-Emerick Aubameyang (Arsenal)

Marc-Andre ter Stegen (Barcelona)

Sadio Mane (Liverpool)

Lionel Messi (Barcelona)

Riyad Mahrez (Manchester City)

Kevin de Bruyne (Manchester City)

Kalidou Koulibaly (Napoli)

Antoine Griezmann (Barcelona)

Mohammed Salah (Liverpool)

Eden Hazard (Real Madrid)

Marquinhos (Paris St-Germain)

Raheem Sterling (Manchester City)

Joao Felix (Atletico Madrid)