នេះអាជ្ញាកណ្ដាល ដែលត្រូវ​កាត់សេចក្តីជំនួប El Clasico ជើងទី១​

196

ការប្រកួត El Clasico​ ជើង​ទី​១ ​ប្រចាំ​រដូវ​កាល​២០១៩/២០២០​ នេះ​នឹង​ត្រូវ​ធ្វើឡើង​នា​ថ្ងៃ​ពុធ​ ទី​១៨​ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ​នេះ នា​​កីឡដ្ឋាន Camp Nou​ របស់ Barcelona ខណៈ​ការប្រកួត​នេះ​ផង​ដែរ​បាន​ទទួល​ការ​អនុម័ត​យ៉ាង​ចម្រូងចម្រាស​ ពី​កាលបរិច្ឆេទ​ប្រកួត​ដែល​គ្រោង​ធ្វើ​កាលពី​ថ្ងៃ​ទី​២៦​ ខែ​តុលា​នោះ​។

​​យ៉ាង​ណាក្តី​ប្រភព​ផ្លូវការ​ពី​ស្ថាប័ន La Liga ក៏បាន​បញ្ចេញ​ឱ្យ​ដឹង​ពី​សមាសភាព​អាជ្ញា​កណ្ដាល ​សម្រាប់​កាត់ក្ដី​ការប្រកួត​នេះ​ហើយ ​ពោលគឺ​លោក Alejandro Hernandez Hernandez ​វ័យ ​៣៧ឆ្នាំ​ជនជាតិ​អេ​ស្ប៉ា​ញ​។​

អាជ្ញាកណ្ដាល​រូប​នេះ​ក៏​ជា​អាជ្ញាកណ្ដាល​ក្នុង​ការ​ប្រកួត El Clasico ​ចុងក្រោយ​ដែល​កាលនោះ Barcelona បាន​បំបាក់ Real Madrid ក្នុង​លទ្ធផល ​៥-១​ ទៀត​ផង​។​

គួរ​រំលឹក​ថា​ នេះ​គឺជា​លើក​ទី​៥ ​ហើយ​ដែល​លោក Hernandez ជា​អ្នក​កាត់សេចក្ដី​ការប្រកួត El Clasico​ ស្រប​ពេល​ដែល​ជំនួប​ ៤​លើក​កន្លងទៅ​គឺ Barcelona ឈ្នះ​ ២​ដង​, Real Madrid ឈ្នះ​ម្ដង ​និង​ស្មើគ្នា​ម្តង​៕