សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករត្រៀមលេងទល់ក្រុមហុងកុងនៅថ្ងៃទី៥ខែក្រោយ ក្នុងវគ្គជម្រុះជុំទី២ពានរង្វាន់ FIFA World Cup 2022 ហើយ។

ក្នុងបញ្ជីឈ្មោះ៣៥នាក់នេះ គេសង្កេតឃើញថាគ្មានវត្តមានកីឡាករឆ្នើមៗដល់ទៅ៣នាក់ឯណោះ គឺប្រាក់ មុន្នីឧត្តម ចាន់ វឌ្ឍនាកា និងធារី ចន្ថាប៊ីន។ កីឡាករ៣នាក់នេះ សុទ្ធតែដើរតួយ៉ាងសំខាន់ក្នុងការប្រកួតនៅជម្រើសជាតិប៉ុន្មានឆ្នាំចុងក្រោយ។ ការគ្មានឈ្មោះនេះហើយ បានធ្វើឱ្យអ្នកគាំទ្រមួយចំនួនធំ ឆ្ងល់គ្រប់គ្នាតែម្ដង។

អ្វីដែលច្បាស់ចេញពីកីឡាករ ប្រាក់ មុន្នីឧត្តម គឺរូបគេមានបញ្ហារបួសពេលលេងនៅពានរង្វាន់លីគកំពូលកម្ពុជា ដូច្នេះហើយទើបមិនអាចមានឈ្មោះចូលលេងនៅជម្រើសជាតិបាន។ ខណៈដែល វឌ្ឍនាកា និងធារី ចន្ថាប៊ីន វិញ នៅមិនទាន់មានដំណឹងនៅឡើយទេ៕