នៅមិនទាន់អស់! Nishino សម្លឹងឃើញកូនកាត់ថៃ-ន័រវេសមួយរូប ចង់យកមកបញ្ចូលក្នុងបញ្ជីឈ្មោះត្រៀម Suzuki Cup 2020

264

អ្នកចាត់ការក្រុមជម្រើសជាតិថៃ Akira Nishino ត្រៀមកោះហៅកីឡាករកូនកាត់ថៃ-ន័រវេស Nicholas Mickelson ដើម្បីបញ្ចូលក្នុងបញ្ជីឈ្មោះប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នៅចុងឆ្នាំនេះ។

Related image

កីឡាករវ័យ ២០ ឆ្នាំកម្ពស់ ១,៧៩ ម៉ែត្ររូបនេះ កន្លងមកធ្លាប់បង្ហាញមហិច្ឆតាចង់លេងឲ្យក្រុមជម្រើសជាតិថៃ។ ដោយបច្ចុប្បន្នរូបគេជាកីឡាកររបស់ក្លឹប Strømsgodset ដែលស្ថិតក្នុងក្របខ័ណ្ឌលីគកំពូលន័រវេស។

ដោយបង្ហាញសមត្ថភាពល្អក្នុងនាមជាខ្សែការពារស្លាប Nicholas Mickelson ក៏មានឪកាសបង្ហាញខ្លួននៅក្រុមជម្រើសជាតិន័រវេសរួមមាន U16, U17, U18, U19 និង U21 ផងដែរ។