បង្ហាញខ្លួននៅ FIFA 20 ដឹង Doan Van Hau មាន Rating ប៉ុន្មានអត់?

376

កីឡាករវៀតណាម Doan Van Hau ដែលបានផ្លាស់ទៅចូលរួមជាមួយក្រុម SC Heerenveen របស់ក្របខណ្ឌលីគកំពូលហូឡង់ កាលពីពេលថ្មីៗនេះ ត្រូវបានក្រុមហ៊ុនហ្គេមល្បីឈ្មោះ EA Sport ដាក់បញ្ចូលទៅក្នុងវីដេអូហ្គេមបាល់ទាត់ដ៏ពេញនិយម FIFA 20។

ហ្គេមបាល់ទាត់ស៊េរីចុងក្រោយនេះ បានចេញលក់ទូទាំងពិភពលោកនៅថ្ងៃទី ២៤ ខែកញ្ញាហើយកីឡាករសញ្ជាតិវៀតណាមវ័យ ២០ ឆ្នាំរូបនេះគឺជាកីឡាករចុងក្រោយគេមកពីអាស៊ីអាគ្នេយ៍ដែលត្រូវបានបញ្ចូលទៅក្នុង FIFA 20។

ខ្សែការពារដែលបានជួយវៀតណាមឈ្នះពានរង្វាន់ AFF Suzuki Cup 2018 កាលពីឆ្នាំមុនត្រូវបាន FIFA ផ្តល់ឲ្យរូបគេនូវ Rating ៦៥ ពិន្ទុ។

ខណៈតម្លៃផ្ទេររបស់គេនៅក្នុងហ្គេមគឺ ៨០០,០០០ ផោន នៅពីក្រោយអ្នកចាំទីហ្វីលីពី Etheridge (៥.៥ លានផោន) និង Chanathip របស់ថៃ (៣,១ លានផោន)។

ប្រភព៖ Fox Sport Asia