បង្ហាញខ្លួនលើកដំបូង Calvert-Lewin រកបាន ១ គ្រាប់ឲ្យអង់គ្លេសឈ្នះវែលស៍ ៣-០ (វីដេអូ)

69

ខ្សែប្រយុទ្ធ Dominic Calvert-Lewin កាន់តែធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស រកបាន ១ គ្រាប់ក្នុងជ័យជម្នះអង់គ្លេសលើវេលស៍ ៣-០ ក្នុងប្រកួតមិត្តភាព ។

England 3-0 Wales: Player ratings as Jack Grealish stars on first start |  Football News | Sky Sports

Calvert-Lewin រកបាន ១០ គ្រាប់ហើយឲ្យ Everton ក្នុងរដូវកាលនេះ​ ខណៈយប់មិញនេះ រូបគេតែតមួយក្បាលរកគ្រាប់បើកឆាកឲ្យក្រុមនៅនាទី ២៦’ ហើយគ្រាប់ទី ២ រកបានដោយ Conor Coady នាទី ៥៣’ និងគ្រាប់ទី ៣ ដោយខ្សែប្រយុទ្ធ Danny Ings នាទី ៦៣’ ។

England 3-0 Wales: Poor defending costs Ryan Giggs' men dearly as hosts  comfortably beat Wales - Wales Online

បន្ទាប់ពីប្រកួតមិត្តភាពនេះ អង់គ្លេសត្រូវមានភារកិច្ចជួបជាមួយក្រុមខ្លាំងបែលហ្ស៊ិក ក្នុងពានរង្វាន់ Nations League នៅថ្ងៃទី ១១ ខែតុលា ។

វីដេអូហាយឡាយ