បែកធ្លាយតម្លៃពលកម្ម! ខ្សែប្រយុទ្ធស៊ុតបញ្ចូលទីបានច្រើនបំផុតទី ៤ នៅលីគថៃពេលផ្លាស់មក Police Tero

365

ខ្សែប្រយុទ្ធសញ្ជាតិម៉ុងតេណេក្រូ Dragan Bošković បានចាកចេញពីក្លឹបឆ្លាមសមុទ្រ Chonburi FC ដើម្បីចូលរួមជាមួយក្លឹប Police Tero សម្រាប់ត្រៀមជើងទី ២ លីគកំពូលថៃ។

Police Tero ដែលបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី ១១ ក្នុងតារាង Thai League 1 ជាក្លឹបថៃទី ៥ របស់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ ។

យោងតាមរបាយការណ៍ក៏បានឲ្យដឹងផងដែរថា Dragan Bošković នឹងទទួលបានតម្លៃពលកម្មរហូតដល់ ២៥០,០០០ បាត/ខែ ឫ ៨ ៣០០ ដុល្លារ/ខែ ។

Dragan Bošković បានប្រឡូកក្នុងក្របខ័ណ្ឌលីគកំពូលថៃអស់រយៈពេល ៧ ឆ្នាំមកហើយ ដោយចាប់ផ្តើមដំបូងជាមួយក្លឹប Suphanburi FC, True Bangkok United, Port FC និងបានផ្ទេរមក Chonburi FC កាលពីដើមរដូវកាល ២០២០ មុនផ្លាស់មក Police Tero នៅជើងទី ២ នេះ ។

ខ្សែប្រយុទ្ធកម្ពស់ ១,៨៥ ម៉ែត្ររូបនេះក៏ជាអ្នកកាន់កំណត់ត្រាស៊ុតបាល់បញ្ចូលទីបានច្រើនបំផុតទី ៤ នៅលីគថៃផងដែរ ដោយមាន ១១៣ គ្រាប់នៅពីក្រោយ Cleiton Silva, Heberty Fernandes និង Teerasil Dangda។