បែក ៧ ឆ្នាំទីបំផុត Gareth Bale មកដល់ Spurs វិញហើយ

148

Gareth Bale ត្រូវបានគេប្រទះឃើញនៅកន្លែងហ្វឹកហាត់របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅថ្ងៃនេះ។

កិច្ចព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនរវាងខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះជាមួយក្លឹប ត្រូវបានគេរំពឹងថានឹងអាចកើតមានឡើងឆាប់ៗនេះផងដែរ ។

ខ្សែប្រយុទ្ធសញ្ជាតិវេលស៍ បានចុះចតនៅអាកាសយានដ្ឋាន Luton នារសៀលថ្ងៃសុក្រនេះរួមជាមួយមិត្តរួមក្រុម Real Madrid ម្នាក់ទៀតគឺកីឡាករ Sergio Reguilon ដោយពួកគេទាំងពីរនិងត្រៀមចុងប៊ិចលើកិច្ចព្រមព្រៀងជាមួយក្លឹបអង់គ្លេស Spurs ។

Bale ត្រលប់មកក្លឹបវិញបន្ទាប់ពីរយៈពេល ៧ ឆ្នាំ ហើយនឹងចូលរួមខ្ចីជើងរយៈពេលមួយរដូវកាល ខណៈដែល Reguilon ចុះកិច្ចសន្យាអចិន្រ្តៃយ៍។