ប៉ុន្មានឃ្លានេះពី Kaka អ្នកគាំទ្រ Arsenal ស្តាប់លឺហើយអាចមិនសប្បាយចិត្ត

863

វីរបុរសប្រេស៊ីល Kaka ជឿជាក់ថា AC Milan កំពុងស្ថិតនៅលើផ្លូវត្រូវឆ្ពោះទៅរកភាពជោគជ័យ ក្រោយមើលឃើញថាក្រុមកំពុងលេងស៊ីចង្វាក់គ្នាល្អរវាងកីឡាករក្មេងៗ និងកីឡាករមានបទពិសោធន៍ចាស់ៗ ។

ខ្សែបម្រើចូលនិវត្តន៍រូបនេះ ក៏បានស្នើសុំឱ្យអតីតក្រុមរបស់ខ្លួនមួយនេះ គួរយកលំនាំតាមក្រុមជម្រើសជាតិអាឡឺម៉ង់កាលពីឆ្នាំ ២០១៤ និងចៀសវាងយកគំរូតាមក្រុម Arsenal ដែលពួកគេមិនបានឈ្នះអ្វីសោះនូវប៉ុន្មានរដូវកាលចុងក្រោយនេះ ។

AC Milan បានបង្ហាញសញ្ញានៃការលេចចេញជាថ្មីចាប់តាំងពីរដូវកាល ២០១៩-២០ ជាពិសេសបន្ទាប់ពីវត្តមានរបស់ខ្សែប្រយុទ្ធ Zlatan Ibrahimovic ។

Kaka បានពណ៌នាថា AC Milan ឥឡូវនេះបង្កើតបរិយាកាសឡើងវិញដូចជាយុគសម័យដែលខ្លួនធ្លាប់លេងនៅក្នុងឆ្នាំ ២០០៣ ។

អតីតខ្សែបម្រើវ័យ ៣៨ ឆ្នាំបានមានប្រសាសន៍ថា៖ “ ពួកគេមានអ្នកដឹកនាំល្អ និងកីឡាករវ័យចម្រុះ ។ ពេលខ្ញុំនៅជាមួយក្លឹបពេលនោះ ខ្ញុំនៅក្មេង ហើយខ្ញុំបានលេងក្រោមរចនាសម្ព័ន្ធក្រុមមួយដែលល្អ ” ។

វាជាការសំខាន់សម្រាប់យើងដើម្បីបន្ត។ យើងគួរដើរតាមគន្លងរបស់ក្រុមជម្រើសជាតិអាល្លឺម៉ង់ជំនួសអោយ Arsenal ។  អាឡឺម៉ង់ដែលរួមបញ្ចូលគ្នានូវកីឡាករចាស់ក្មេង បានផ្តល់ឲ្យពួកគេនូវភាពជោគជ័យនៃការក្លាយជាម្ចាស់ជើងឯកពិភពលោក “។

ប្រភព៖ Sempremilan