ប៉ុស្តិ៍ទូរទស្សន៍រដ្ឋថៃ ធានាផ្សាយប្រកួតលីគកំពូលថៃ ដល់ចប់រដូវកាលនេះ ក្រោយអស់កុងត្រាជាមួយ True Vision

110

តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលចេញដោយរដ្ឋមន្រ្តី Anucha Nakasai បានប្រកាសថា រាល់ការប្រកួតបាល់ទាត់លីគកំពូលថៃ នឹងត្រូវចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ NBT2HD របស់រដ្ឋដែលនឹងចាប់ផ្តើមនៅចុងខែតុលា ។

Bangkok Post on Twitter: "@pprpthailand secretary-general Anucha Nakasai  said Narumon Pinyosinwat @DrNarumonP, the proposed new economic team leader  of #PalangPracharath, will not take over the economic ministerial posts in  the government. #BangkokPost #

បច្ចុប្បន្នសហព័ន្ធកីឡាបាល់ទាត់ថៃ FA មានកិច្ចសន្យាផ្សាយការប្រកួតនៅសល់ជាមួយ True Vision រហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២០ ប៉ុន្តែក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយនេះមិនចង់បន្តកុងត្រាទៀតទេ។

កិច្ចសន្យាសម្រាប់សិទ្ធិផ្សាយរបស់ True Vision មានតម្លៃរហូតដល់ ១,២ ពាន់លានបាត ឬ ៣៨ លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំ គិតចាប់ពីរដូវកាល ២០១៨ ។

នៅក្នុងសេចក្តីថ្លែងការណ៍បានបញ្ជាក់ថាលោក Anucha Nakasai ដែលជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុថៃ បានប្រកាសថាប៉ុស្តិ៍ទូរទស្សន៍របស់រដ្ឋាភិបាល NBT2HD នឹងចាក់ផ្សាយការប្រកួត Thai League 1 ចាប់ពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២១ ។

Malaysians Abroad: Debut for Mat Yo as promoted BG Pathum makes positive  start | Goal.com

បណ្តាញសារព័ត៌មាននៅក្នុងប្រទេសនេះ ក៏សម្តែងការសាទរចំពោះដំណឹងល្អមួយនេះ ហើយក៏បង្ហាញថារដ្ឋាភិបាល បានផ្តល់ជំនួយយ៉ាងសំខាន់ក្នុងការគាំទ្របាល់ទាត់ និងកីឡាដទៃទៀត ។

ជាមួយនឹងការប្រកាសនេះវាក៏នឹងធ្វើឱ្យអ្នកគាំទ្របាល់ទាត់ទាំងអស់នៅប្រទេសថៃ រីករាយ នឹងការចាក់ផ្សាយបាល់ទាត់ក្នុងស្រុករបស់ខ្លួនដោយផ្ទាល់ ហើយត្រូវបានគេមើលឃើញថាមានឥទ្ធិពលវិជ្ជមានទៅលើឧស្សាហកម្មកីឡាបន្ទាប់ពីអំឡុងជំងឺកូវីដ ១៩ នេះ។