ប៉ូលីសនៅក្នុងប្រទេសអាហ្សង់ទីនបានធ្វើការឆែកឆេរផ្ទះ និងគ្លីនិកឯកជនរបស់លោក Leopoldo Luque ដែលជាវេជ្ជបណ្ឌិតរបស់វីរបុរសបាល់ទាត់ Diego Maradona ដែលបានទទួលមរណភាពកាលពី ៤ ថ្ងៃមុន។
ការធ្វើបែបនេះ ដើម្បីឱ្យប្រាកដថា តើអាចទេជាការធ្វេសប្រហែសរបស់វេជ្ជបណ្ឌិតរូបនេះ ។
អតីតតារាបាល់ទាត់ឆ្នើមវ័យ ៦០ ឆ្នាំបានស្លាប់ដោយសារគាំងបេះដូងនៅផ្ទះ ។ ខណៈដែលកូនស្រីរបស់ម៉ារ៉ាដូណាបានទាមទារឱ្យប៉ូលីសសើបអង្កេតដើម្បីឱ្យដឹងថាតើឪពុករបស់នាងបានប្រើប្រាស់ថ្នាំប្រភេទអ្វី ។
គួរបញ្ជាក់ថា ម៉ារ៉ាដូណាបានវះកាត់ដោយជោគជ័យលើការកកឈាមក្នុងខួរក្បាលកាលពីដើមខែវិច្ឆិកា ហើយត្រូវទទួលទានថ្នាំក្នុងការព្យាបាលនៅផ្ទះ ។