ប៉េណាល់ទីនាទី ១០០ របស់ Bruno ជួយ Man Utd ស្គាល់ជ័យជម្នះនៅ PL

133

ខ្សែបម្រើ Bruno Fernandes បានក្លាយជាតួអង្គសំខាន់ស៊ុតបាល់ប៉េណាល់ទីគ្រាប់ជ័យជម្នះឲ្យ Man Utd នៅនាទី ៩០+១០ ក្នុងលទ្ធផល ៣-២ លើក្រុមម្ចាស់ផ្ទះ Brighton ។

Man Utd បានកំពុងនាំមុខ ២-១ តាំងពីនាទីទី ៥៥’ រហូតដល់នាទី ៩០+៥ Brighton ក៏តាមបានស្មើ ២-២ ដោយកីឡាករ Solly March ។

ក្តីសង្ឃឹមយកបាន ៣ ពិន្ទុរបស់បិសាចក៏ចាប់ផ្តើមរះមកវិញមួយរំពេចបន្ទាប់ពីបានការត្រួតពិនិត្យ VAR របស់អាជ្ញាកណ្តាល ក្រោយបាល់ប៉ះដៃខ្សែការពារ Brighton ។ Bruno ក៏ធ្វើបានសម្រេចឲ្យ Man Utd ស្គាល់ជ័យជម្នះក្នុងប្រកួតទី ២ នេះ ។

វីដេអូហាយឡាយ