ប៉ះគ្នាចុងសប្តាហ៍នេះ Arsenal នឹង Everton គ្រោងប្រកាសអ្នកចាត់ការថ្មីរបស់ក្លឹបរៀងខ្លួន

213

ក្រុមកាំភ្លើងធំ Arsenal នឹងប្រកាសតែងតាំង Mikel Arteta ជាគ្រូបង្វឹករបស់ក្លឹប ក្រោយចប់ការប្រកួតដែល Arsenal នឹងត្រូវជួប Everton នៅទឹកដី Goodison Park នៅថ្ងៃសៅរ៍។

ស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែល Everton ក៏សង្ឃឹមថាលោក Carlo Ancelotti អតីតគ្រូបង្វឹក Napoli នឹងត្រូវប្រកាសក្នុងនាមជាអ្នកចាត់ការរបស់ពួកគេផងដែរ។

ជំនួយការគ្រូបង្វឹកក្លឹប Manchester City បច្ចុប្បន្ន Mikel Arteta ត្រូវបានគេជឿជាក់ថានឹងព្រមព្រៀងលើកិច្ចសន្យារហូតដល់ឆ្នាំ ២០២៣ ហើយការប្រកាសជាផ្លូវការអតីតប្រធានក្រុមកាំភ្លើងធំ Arsenal រូបនេះនឹងត្រូវបង្ហាញជាផ្លូវការនៅក្នុងសន្និសីទកាសែតណាមួយនាការប្រកួត។