ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០១៩ ខិតជិតមកដល់ហើយ! ការប្រកួតប្រជែងផ្នែកកីឡាបាល់ទាត់នឹងចាប់ផ្តើមនៅថ្ងៃទី ២៦ ខែវិច្ឆិកាហើយនឹងបញ្ចប់នៅថ្ងៃទី ១០ ខែធ្នូ។ ប្រទេសចំនួន ១១ នឹងចូលរួមក្នុងការប្រកួតដើម្បីដណ្តើមយកមេដាយដែលមាន ៣ ប្រភេទ។
តោះមកមើលថាតើក្រុមណាមានប្រវត្តិជោគជ័យជាងគេក្នុងការប្រកួត?
វិញ្ញាសារបាល់ទាត់ផ្នែកបុរស
ប្រទេសថៃ គឺជាក្រុមបាល់ទាត់ដែលទទួលបានជោគជ័យជាងគេក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ដោយឈ្នះមេដាយ ២៥ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសមួយនេះក៏នាំមុខតារាងមេដាយមាសផងដែរដោយឈ្នះចំនួន ១៦ លើសក្រុមលេខ ២ ម៉ាឡេស៊ីរហូត ១០មេដាយមាស។
ក្រុមទាំង ៥ ដែលទទួលបានជោគជ័យជាងគេក្នុងការវិញ្ញាសារកីឡាបាល់ទាត់ផ្នែកបុរស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម៖
១. ថៃ (មេដាយ ២៥ គ្រឿង៖ មាស ១៦ ប្រាក់ ៤ សំរិទ្ធ ៥)
២. ម៉ាឡេស៊ី (មេដាយ ១៩ គ្រឿង៖ មាស ៦ ប្រាក់ ៦ សំរិទ្ធ ៧)
៣. មីយ៉ាន់ម៉ា (មេដាយ ១៣ គ្រឿង៖ មាស ៥ ប្រាក់ ៤ សំរិទ្ធ ៤)
៤. ឥណ្ឌូណេស៊ី (មេដាយ ១០ គ្រឿង៖ មាស ២ ប្រាក់ ៤ សំរិទ្ធ ៤)
៥. វៀតណាម (មេដាយ ១៣ គ្រឿង៖ មាស ១ ប្រាក់ ៧ សំរិទ្ធ ៥)
វិញ្ញាសារបាល់ទាត់ផ្នែកស្ត្រី
ចំនួនមេដាយនៅក្នុងការប្រកួតរបស់ស្ត្រី គឺដូចគ្នានឹងបុរសដែរដោយប្រទេសថៃនាំមុខតារាង។ បាល់ទាត់ស្រី្តថៃរកបាន ១០ មេដាយដោយលើសក្រុមលេខ ២ វៀតណាម ២ មេដាយ។ មីយ៉ាន់ម៉ាឈរនៅចំណាត់ថ្នាក់លេខ ៣ ប៉ុន្តែមិនបានឈ្នះមេដាយមាសទេ ខណៈម៉ាឡេស៊ីនិងសឹង្ហបុរីឈរលេខ ៤ រួមជាមួយមេដាយប្រាក់ម្នាក់មួយ។
ក្រុមទាំង ៥ ដែលទទួលបានជោគជ័យជាងគេក្នុងការវិញ្ញាសារកីឡាបាល់ទាត់ផ្នែកស្រ្តី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម៖
១. ថៃ (មេដាយ ១០ គ្រឿង៖ មាស ៥ ប្រាក់ ៣ សំរិទ្ធ ២)
២. វៀតណាម (មេដាយ ៨ គ្រឿង៖ មាស ៥ ប្រាក់ ២ សំរិទ្ធ ១)
៣. មីយ៉ាន់ម៉ា (មេដាយ ៩ គ្រឿង៖ ប្រាក់ ៣ សំរិទ្ធ ៦)
៤. ម៉ាឡេស៊ី (មេដាយ ១ គ្រឿង៖ ប្រាក់ ១)
៥. សិង្ហបុរី (មេដាយ ១ គ្រឿង៖ ប្រាក់ ១)
ប្រភព៖ Fox Sport Asia