ប្រធានក្រុមវៀតណាម កំពុងស្ថិតក្នុងចចាមអារ៉ាមផ្លាស់ទៅកាន់ក្លឹបលីគកំពូលថៃ

224

ខ្សែការពារវៀតណាម Que Ngoc Hai កំពុងស្ថិតក្នុងពាក្យចចាមអារ៉ាមផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់លីគកំពូលថៃ Thai League 1 នៅមុនរដូវកាលក្រោយ។

Que Ngoc Hai

កីឡាករវ័យ ២៦ ឆ្នាំរូបនេះបង្ហាញខ្លួនឲ្យជម្រើសជាតិ ៤៨ ប្រកួតនិងស៊ុតបាល់បញ្ចូលទីបាន ៣ គ្រាប់ដោយមានមួយគ្រាប់ក្នុងជ័យជម្នះ ៣-១ លើក្រុមឥណ្ឌូនេស៊ីក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២២ កាលពីខែមុន។

សារព័ត៌មានថៃ SMM Sport បានរាយការណ៍ថា ប្រធានក្រុមជម្រើសជាតិវៀតណាមកំពុងត្រូវបានក្លិបយក្សរបស់លីគកំពូលថៃ Muangthong United ត្រៀមចុះហត្ថលេខាដើម្បីប្រជែងយកតំណែងជើងឯកនារដូវកាលបន្ទាប់ក្រោយខកខានរដូវកាល ២០១៩ នេះ។

Related image

Que Ngoc Hai បានចាប់ផ្តើមអាជីពដំបូងនៅក្លឹប Song Lam Nghe An FC មុនផ្លាស់ទៅ Viettel FC នៅដើមរដូវកាល ២០១៩ ។ ហើយប្រសិនបើការចចារទៅលេងបានសំរេច រូបគេនិងក្លាយជាមិត្តរួមក្រុមរបស់អ្នកចាំទីរួមជាតិ Dang Van Lam។