ប្រធានក្លឹប Police Tero ចុះបង្រ្កាបផ្ទាល់ក្នុងអំពើបាញ់ប្រហារ នៅខេត្តនគររាជសីម៉ា

1000

លោក Chakthip Chaijinda មានតួនាទីជាអគ្គស្នងការរងនគរបាលភូមិន្ទថៃ និងជាប្រធានក្លឹប Police Tero FC បានចុះបង្ក្រាបផ្ទាល់ក្នុងបេសកម្មរំដោះចំណាត់ខ្មាំងក្នុងអំពើបាញ់ប្រហារមួយ។

គួររំលឹកថា សារព័ត៌មាន​ Thairath បាន​រាយការណ៍ថា មានការបាញ់សម្លាប់រង្គាលមួយនៅម៉ោង ៣ៈ៣០នាទីកាលពីរសៀលថ្ងៃសៅរ៍ ពីជនដៃដល់ដែលជាទាហាន ព្រមទាំងចាប់ប្រជាពលរដ្ឋស៊ីវិលជាច្រើននាក់ធ្វើជាចំណាត់ខ្មាំងក្នុងខេត្តនគររាជសីម៉ា។

ប្រតិបត្តិការណ៍ខាងលើនេះ ក៏ទទួលបានជោគជ័យផងដែរក្រោមការដឹកនាំរបស់លោកដោយឈានទៅដល់បាញ់សម្លាប់ជនដៃដល់។ គួរដឹងដែរថា​ក្លឹប Police Tero និងប្រកួតប្រជែងក្នុងក្របខ័ណ្ឌលីគកំពូលថៃ Thai League 1 ២០២០ ខាងមុខនេះបន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ២ នៅក្នុងតារាងលីគទី ២ ថៃ។​