ប្រេស៊ីល បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ Copa America 2019 ហើយ ក្រោយយកឈ្នះអាហ្សង់ទីន ២-០ នាវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នាព្រឹកថ្ងៃទី៣ ខែមិថុនានេះ។

២គ្រាប់របស់ក្រុមម្ចាស់ផ្ទះប្រេស៊ីល រកបានដោយ Gabriel Jesus នៅនាទី ១៩’ និង Roberto Firmino នាទី ៧១’។
ប្រេស៊ីល ដែលជាក្រុមជើងឯក ៨សម័យ នឹងត្រូវរង់ចាំក្រុមដែលឈ្នះរវាងស៊ីលី និងប៉េរូ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលធ្វើឡើងនៅថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ (ម៉ោង ៣រំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដា)៕
សូមទស្សនាវីដេអូហាយឡាយខាងក្រោមនេះ៖