ផ្លូវការ៖ កីឡាកររបស់ក្លឹប Chelsea មួយរូប បន្តខ្ចីជើងទៅកាន់ក្លឹបមួយរបស់រុស្ស៊ី

2288

ខ្សែបម្រើ Victor Moses របស់ក្លឹបតោខៀវ Chelsea បានបញ្ចប់ការខ្ចីជើងរយៈពេល ១ រដូវកាលទៅកាន់ក្លឹប Spartak Moscow របស់រុស្ស៊ី។

Spartak Moscow sign Moses from Chelsea - Lost position under Lampard |  Transfermarkt

យោងតាមគេហទំព័រផ្លូវការរបស់ក្លឹប Spartak បានបញ្ជាក់ថាកិច្ចព្រមព្រៀងខ្ចីជើងនេះ រួមបញ្ចូលទាំងជម្រើសក្នុងការទិញផ្តាច់ ។

កីឡាករសញ្ជាតិនីហ្សេរីយ៉ាវ័យ ២៩ ឆ្នាំរូបនេះបានខ្ចីជើងទៅកាន់ Fenerbahce របស់តួកគី និងក្លឹបយក្សអ៊ីតាលី Inter Milan កាលពីរដូវកាលមុន។

Victor Moses: Chelsea winger joins Spartak Moscow on season-long loan |  Football News | Sky Sports

រូបគេខកខានលេងឲ្យ Chelsea អស់រយៈពេលជាង ២ ឆ្នាំមកហើយ ហើយនេះគឺជាការខ្ចីជើងជាលើកទី ៦ ចាប់តាំងពីបានមកដល់ក្លឹបអង់គ្លេសក្នុងឆ្នាំ ២០១២ ។