កីឡាករ ធារី ចន្ថាប៊ីន បានចូលរួមជាមួយក្លឹបលីគកំពូលកម្ពុជាវិសាខា ដើម្បីត្រៀមរដូវកាលថ្មី ២០២១ នេះបើយោងតាមការប្រកាសផ្លូវការនៅលើបណ្តាញសង្គមក្លឹបមុននេះ ។
ខ្សែបម្រើវ័យ ២៩ ឆ្នាំទើបតែចាកចេញពីក្លឹបម៉ាឡេស៊ី Perak បន្ទាប់ពីបង្ហាញខ្លួនបាន ៨ ប្រកួតនិងរកបាន ១ គ្រាប់ ។
សម្រាប់ការចូលរួមជាមួយក្លឹបវិសាខា ដែលជាក្លឹបកម្ពុជាទី ៣ ហើយដែល ធារី បានចូលរួមបន្ទាប់ពីរូបគេធ្លាប់លេងឲ្យ ភ្នំពេញក្រោន និងអគ្គិសនី ។