ផ្លូវការ៖ James ចុះកុងត្រាជាមួយ Everton ដល់ឆ្នាំ ២០២២

131

ក្លឹបអង់គ្លេស Everton បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ James Rodriguez ពីក្លឹប Real Madrid កាលពីថ្ងៃច័ន្ទ ។

នេះជាលើទី ៣ ហើយដែលខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះ លេងក្រោមការដឹកនាំរបស់អ្នកចាត់ការ Carlo Ancelotti ។

Everton ត្រូវបានគេរាយការណ៍ថាបានចំណាយ ២២ លានផោន សម្រាប់កីឡាករវ័យ ២៩ ឆ្នាំ James ជាមួយកុងត្រាដល់ឆ្នាំ ២០២២ ។

ហើយនេះផងដែរ ជាការចុះហត្ថលេខាទី ២ របស់ក្លឹបក្នុងរដូវក្តៅនេះ បន្ទាប់ពីកីឡាករប្រេស៊ីល Allan ពី Napoli ។