ផ្លូវការ៖ Kai Havertz ចុះកុងត្រា ៥ ឆ្នាំជាមួយក្លឹបតោខៀវ Chelsea

80

ក្លឹបតោខៀវ Chelsea បានចុះហត្ថលេខាលើខ្សែបម្រើប្រយុទ្ធ Kai Havertz ពីក្លឹប Bayer Leverkusen ក្នុងកិច្ចសន្យា ៥ ឆ្នាំ លើកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល ៧១ លានផោន។

កីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះរកបាន ៣៦ គ្រាប់និង Assist ២៥ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១១៨ ប្រកួតអោយក្លឹបនៅលីគកំពូលអាឡឺម៉ង់ Bundesliga។

Havertz គឺជាកីឡាករដែលមានតម្លៃថ្លៃជាងគេទី ២ របស់ Chelsea បន្ទាប់ពី Kepa Arrizabalaga ដែលបានចូលរួមពី Athletic Bilbao ក្នុងតម្លៃ ៧១.៦ លានផោន កាលពីឆ្នាំ ២០១៨ ។

ក្នុងថ្ងៃបង្ហាញខ្លួនដំបូងកីឡាករសញ្ជាតិអាឡឺម៉ង់វ័យ ២១ ឆ្នាំបាននិយាយថា “ខ្ញុំពិតជារីករាយ និងមានមោទនភាពណាស់ដែលបានមកទីនេះ។ វាគឺជាក្តីសុបិន្តក្លាយជាការពិតក្នុងការលេងនៅក្លឹបធំដូចជា Chelsea” ។