ផ្លូវការ៖ Rakitic ផ្លាស់ទៅចូលរួមជាមួយក្លឹបចាស់ Sevilla វិញ

93

ខ្សែបម្រើ Ivan Rakitic បានផ្លាស់ទៅចូលរួមជាមួយក្លឹបចាស់ Sevilla វិញក្រោយចំណាយពេល ៦ ឆ្នាំជាមួយក្រុម Barcelona ។

កីឡាករសញ្ជាតិក្រូអាតរូបនេះបានចុះកុងត្រារយៈពេល ៤ ឆ្នាំជាមួយក្រុមរបស់លោក Julen Lopetegui ។

Barcelona ត្រូវបានគេរាយការណ៍ថាបានលក់រូបគេក្នុងតម្លៃត្រឹមតែ ១,៥ លានផោនប៉ុណ្ណោះ បន្ទាប់ពីកីឡាករវ័យ ៣២ ឆ្នាំទំនងមិនស្ថិតក្នុងផែនការគ្រូបង្វឹកថ្មី Ronald Koeman សម្រាប់រដូវកាល ២០២០-២១ ។

Rakitic ធ្លាប់ជាកីឡាកររបស់ Sevilla ហើយបានជួយក្រុមអេស្ប៉ាញមួយនេះឈ្នះពានរង្វាន់ Europa League ក្នុងឆ្នាំ ២០១៣-១៤ មុនពេលចុះកុងត្រាជាមួយ Barcelona ។