ខ្សែការពារស្តាំជើងចាស់សញ្ជាតិប្រេស៊ីល Dani Alves បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ទេរដោយឥតគិតថ្លៃទៅលេងឲ្យក្លឹប Sao Paulo FC ។
ក្លឹបបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងវីដេអូមួយជាមួយអតីតខ្សែការពារក្រុម Barcelona, Juventus និង PSG វ័យ ៣៦ ឆ្នាំរូបនេះ។ កិច្ចសន្យារបស់ Alves ជាមួយ PSG បានផុតកំណត់នៅខែកក្កដា។
យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលរាយការណ៍ថាកិច្ចព្រមព្រៀងនេះមានសុពលភាពរហូតដល់ចុងបញ្ចប់នៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា។
Alves បាននិយាយថា“ ខ្ញុំអាចជ្រើសរើសកន្លែងណាមួយដើម្បីលេង ប៉ុន្តែខ្ញុំបានជ្រើសរើសត្រលប់ទៅប្រេស៊ីលវិញ” ។
គួរបញ្ជាក់ថា Sao Paulo កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ ក្នុងតារាងលីគកំពូលរបស់ប្រេស៊ីលបន្ទាប់ពី ១២ ប្រកួត។
ប្រភព៖ ESPN