ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ Ander Herrera បានចូលរួមជាមួយក្លឹប Paris Saint-Germain នៅការផ្ទេរដោយឥតគិតថ្លៃ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំដែលនឹងធ្វើឱ្យគាត់នៅក្លឹបរហូតដល់ខែមិថុនាឆ្នាំ ២០២៤។
Herrera បានផ្លាស់មកចូលរួមជាមួយក្រុម Man Utd ក្នុងឆ្នាំ ២០១៤ ពីក្លឹប Athletic Bilbao និងស៊ុតបញ្ចូលទីបាន ២០ គ្រាប់ក្នុងការបង្ហាញខ្លួន ១៨៩ លើកអំឡុងពេល ៥ ឆ្នាំនៅ Old Trafford ។
រូបគេជាកីឡាករថ្មីទី ៣ របស់ក្លឹប PSG នៅរដូវក្តៅនេះបន្ទាប់ពីអ្នកចាំទីវ័យក្មេង Marcin Bulka ដែលបានចូលរួមពី Chelsea និងខ្សែបម្រើអេស្ប៉ាញ Pablo Sarabia ដែលបានចុះហត្ថលេខាពី Sevilla ។
ប្រភព៖ Supersport