ខ្សែការពារ Matthijs de Ligt របស់ក្រុម Ajax នឹងត្រូវធ្វើដំណើរទៅទីក្រុង Turin នៅថ្ងៃអង្គារ ដើម្បីបញ្ចប់ការផ្លាស់ទៅកាន់ក្លិប Juventus។
ក្រុមអ៊ីតាលីនឹងចំណាយ ៦៧,៥លានផោនសម្រាប់ខ្សែការពារវ័យ ១៩ ឆ្នាំដែលដឹកនាំក្រុម Ajax ឈានដក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន។
ខ្សែការពារកណ្តាលហូឡង់ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Manchester United, Barcelona និង Paris-St Germain ផងដែរ។
ចំណាយពេល ៣ រដូវកាលនៅ Ajax រូបគេបានឈ្នះពានរង្វាន់ Eredivisie, Dutch Cup និងជើងឯករងពាន Europa League ក្នុងឆ្នាំ ២០១៧។
De Ligt ស៊ុតបញ្ចូលទីបាន ៨គ្រាប់ក្នុងការបង្ហាញខ្លួន ៧៧ ប្រកួតសម្រាប់ក្លឹបដែលមានមូលដ្ឋាននៅទីក្រុង Amsterdam ដែលគាត់បានចូលលេងនៅអាយុ ៩ ឆ្នាំ រូបគេបានក្លាយជាប្រធានក្រុមក្មេងជាងគេនៅក្នុងខែមីនាឆ្នាំ ២០១៨។
ប្រភព៖ BBC