Real Madrid បានបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិប្រេស៊ីល Reinier Jesus វ័យ ១៨ ឆ្នាំក្នុងតម្លៃ ២៦ លានផោន ជាមួយកុងត្រារយៈពេល ៦ ឆ្នាំ។
Reinier ដែលបង្ហាញខ្លួនជាមួយក្រុមឈុតធំ Flamengo កាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៩ និងជាផ្នែកមួយជួយក្រុមឈ្នះជើងឯកលីគកំពូលប្រេស៊ីល និង Copa Libertadores កាលពីរដូវកាលមុន។
យុវជនរូបនេះក៏ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក FIFA World Cup អាយុក្រោម ១៦ ឆ្នាំនៅទីក្រុងឌូបៃផងដែរកាលឆ្នាំ ២០១៨។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Flamengo បាននិយាយថា“ យើងសូមជូនពរឲ្យ Reinier Jesus ទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងដំណើរអាជីពថ្មីរបស់គេ”។