ព័ត៌មានដែលកំពុងកក្រើកពិភពបាល់ទាត់ ពីតារាឆ្នើម Lionel Messi ត្រៀមលាទ្រនំ Barcelona ទៅស្រវ៉ាក្លឹបថ្មីនោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានបង្ហាញពីទស្សនៈមួយដែលជាជម្រើសរបស់ខ្សែប្រយុទ្ធអាហ្សង់ទីន។
ជម្រើសទី ១ Messi អាចចង់ប្រឡូកក្នុងឧបសគ្គថ្មីមួយ ជាមួយនឹងការផ្លាស់ទៅកាន់លីគអឺរ៉ុបធំៗ មានដូចជាក្លឹបអង់គ្លេស Manchester City ឬក្លឹបបារាំង Paris Saint-Germain ជាដើម។
ជម្រើសទី ២ គឺការលេងបាល់ទាត់នៅចុងបញ្ចប់នៃអាជីព ដូចអតីតមិត្តរួមក្រុមរបស់គេគឺខ្សែបម្រើ Andreas Iniesta ដែលកំពុងលេងឲ្យក្លឹបជប៉ុន Vissel Kobe ។
ការបោះជំហានមកកាន់ក្របខ័ណ្ឌបាល់ទាត់ជប៉ុន មិនមែនជារឿងថ្មីទេ ខណៈដែលក្លឹប Vissel Kobe ដែលមានក្រុមហ៊ុនយក្ស Rakuten ជាម្ចាស់ដៃគូឧបត្ថម្ភធ្លាប់ធ្វើទៅបានដោយនាំចូលកីឡាករលំដាប់ពិភពលោកពីក្លឹប Barcelona ចំនួន ៤ នាក់រួចទៅហើយ។
ក្នុងនោះមានដូចជា Andreas Iniesta, David Villa, Thomas Vermaelen និង Sergi Samper ចំណែកខ្សែប្រយុទ្ធឆ្នើមអាឡឺម៉ង់ Lukas Podolski គ៏បានចូលរួមជាមួយក្លឹបខាងលើនេះផងដែរ។