ផ្អើល Premier League ក្រុម Southampton ត្រូវ Leicester លត់ ៩-០ (វីដេអូ)

358

ក្រុម Leicester City បានបង្កើតកំណត់ត្រាថ្មីរយៈពេល ២៤ឆ្នាំដោយយកឈ្នះ ០-៩ លើក្រុមម្ចាស់ផ្ទះ Southampton ដែលនៅសល់គ្នា ១០នាក់។

ជ័យជម្នះនេះធ្វើឱ្យក្រុមរបស់លោក Brendan Rodgers ឈានទៅចំណាត់ថ្នាក់លេខ ២ បណ្តោះអាសន្ន។ ជ័យជម្នះក្រៅដីធំបំផុតនេះ តាមទាន់កំណត់ត្រាចាស់របស់ បិសាចក្រហម Manchester United ដែលបានយកឈ្នះ Ipswich ដោយលទ្ធផល ៩-០ ក្នុងឆ្នាំ ១៩៩៥។

ការប្រកួត Premier League ក្នុងសប្តាហ៍ទី ១០ កាលពីយប់មិញនេះ ខ្សែប្រយុទ្ធ Vardy និង Ayoze Perez រកបាន ៣គ្រាប់ដូចគ្នា ខណៈក្រុមម្ចាស់ផ្ទះ Southamton ត្រូវអវត្តមានកីឡាករ Ryan Bertrand ដែលទទួលបានកាតក្រហមបណ្តេញចេញនៅនាទី ១២’ គ្រាដែល Leicester ទើបតែនាំមុខបាន ១គ្រាប់មុន។

លត់ម្ចាស់ផ្ទះ ៩គ្រាប់មិនឲ្យតដៃបានយប់មិញគ្រាប់ ធ្វើបានដោយកីឡាករ Ben Chilwell នាទី ១០’, Youri Tielemans នាទី ១៧’, Ayoze Pérez នាទី ១៩’ ៣៩’ ៥៧’, jamie Vardy នាទី ៤៥’ ៥៨’ ៩០’, James Maddison នាទី ៨០’។