ពហុកីឡដ្ឋានរបស់ក្លឹប Shanghai SIPG ត្រូវបានរំពឹងថានឹងបញ្ចប់នៅខែក្រោយ

323

ក្រុមហ៊ុន Shanghai Juss Sports Group កាលពីម្សិលមិញបានប្រកាសថា កីឡដ្ឋានបាល់ទាត់ដែលមានឈ្មោះថា Pudong Stadium របស់ក្លឹប Shanghai SIPG ឥឡូវនេះបានត្រៀមរួចជាស្រេចដើម្បីប្រើធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំ ៗ ខណៈដែលនឹងត្រូវបញ្ចប់ការសាងសង់នៅខែក្រោយនេះហើយ ។

Pudong Soccer Arena | HPP Architekten

ពហុកីឡាដ្ឋាននេះត្រូវបានគេប្រើជាកន្លែងមួយក្នុងចំណោមកន្លែងផ្សេងទៀតសម្រាប់ការប្រកួតព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២៣ ហើយនឹងក្លាយជាកន្លែងទឹកដីផ្លូវការរបស់ក្លឹបលីគកំពូលចិន Shanghai SIPG ។

Design: Pudong Football Stadium – StadiumDB.com

រចនាដោយវិស្វករសញ្ជាតិអាឡឺម៉ង់ ពហុកីឡាដ្ឋាននេះមានចម្ងាយប្រមាណ ១៣ គីឡូម៉ែត្រពីទីក្រុងសៀងហៃ។ តាមពិតការរចនានេះក៏ត្រូវបានបំផុសគំនិតជារចនាបទប្រពៃណីចិន។ ហើយធ្វើឡើងជាពិសេសសម្រាប់បាល់ទាត់អាជីព និងត្រូវតាមស្តង់ដារដែលកំណត់ដោយសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ។

No photo description available.

ចាប់ផ្តើមសាងសង់តាំងពីខែមេសាឆ្នាំ ២០១៨ ដោយគ្របដណ្តប់លើផ្ទៃដី ១៣៩.៣០៤ ម៉ែត្រការ៉េ ពហុកីឡាដ្ឋានមានការរចនាកន្លែងអង្គុយប្លែកៗ និងពង្រីកទិដ្ឋភាពអ្នកទស្សនាលើទីលានបាល់ទាត់ពីកន្លែងអង្គុយសរុបចំនួន ៣៣.៧៦៥ កន្លែង។

Titan Sports Plus on Twitter: "As the first football-specific stadium  designated for a club (for Shanghai SIPG), Shanghai Pudong stadium will be  completed by the end of 2020, according to recent updates.

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះទៅទៀត វាក៏ត្រូវបានបំពាក់ដោយកន្លែងសម្រាប់ប្រកួតកីឡាអេឡិចត្រូនិចផងដែរ។ ព្រឹត្តិការណ៍ដ៏ធំមួយនៃការប្រកួតកីឡាអេឡិចត្រូនិចលំដាប់ពិភពលោកនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣១ ខែតុលានៅពហុកីឡដ្ឋាននេះ។

SHANGHAI - Pudong Football Stadium (33,765) | SkyscraperCity

ដោយទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីឆ្នាំ ២០២៣ ប្រទេសចិនបានពន្លឿនការសាងសង់ពហុកីឡាដ្ឋានចំនួន ១២ ផ្សេងទៀត ដែលនឹងក្លាយជាកន្លែងសម្រាប់ការប្រកួត។ ពួកគេបានកំណត់ទិសដៅដែលនឹងត្រូវបញ្ចប់ទាំងស្រុងមុនឆ្នាំ ២០២២ ។

ក្នុងចំណោមទីក្រុងដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាអាស៊ីឆ្នាំ ២០២៣ រួមមាន Changsha, Chengdu, Chongqing, Dalian, Guangzhou, Hangzhou, Shanghai, Suzhou, Tianjin និង Wuhan ។