ពហុកីឡដ្ឋាន Gelora Bung Karno របស់ឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ ១ នៅអាស៊ី

353

គេហទំព័រផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានអនុញ្ញាតឱ្យអ្នកគាំទ្របោះឆ្នោតជ្រើសរើសពហុកីឡដ្ឋានជាតិ ដែលពួកគេចូលចិត្តជាងគេនៅអាស៊ាន។

យោងតាមលទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា ពហុកីឡាដ្ឋានជាតិរបស់ឥណ្ឌូណេស៊ី Gelora Bung Karno ត្រូវបានទទួលសម្លេងគាំទ្រច្រើនជាងគេ ដោយទទួលបានរហូតដល់ទៅ ៥៨% ក្នុងចំណោមពហុកីឡដ្ឋានទាំង ៥ រួមមាន៖ My Dinh វៀតណាម, Rajamangala ថៃ, Gelora Bungarno ឥណ្ឌូនេស៊ី, Stadium Australia អូស្ត្រាលី និងកីឡដ្ឋាន Bukit Jalil ម៉ាឡេស៊ី។

ខាងក្រោមនេះជាលទ្ធផលការបោះឆ្នោត៖

១. Gelora Bungarno ឥណ្ឌូនេស៊ី ៥៨%

២. Bukit Jalil ម៉ាឡេស៊ី ១៩%

៣. Stadium Australia អូស្ត្រាលី ១១%

៤. Rajamangala ថៃ ៨%

៥. My Dinh វៀតណាម ៤%