ព្រះខ័ន​រាជ​ស្វាយរៀង គ្រោង​ចេញទៅ​បោះជំរុំ​ហ្វឹកហាត់​នៅ​ម៉ាឡេស៊ី ដើម្បី​ត្រៀម​ប្រកួត​ជម្រុះ AFC CUP 2020

806

ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា គ្រោង​នឹង​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី មួយ​សប្ដាហ៍ ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ក្លឹប​បាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី លំដាប់​ទី​២ ( AFC Cup 2020 ) នៅ​ដើមខែ​មករា ឆ្នាំ​២០២០ ខាងមុខ​។

ក្រុមរបស់លោក Conor Nestor នឹងត្រូវ​តតាំង​ជាមួយ ក្រុម​ជើងឯក​រង​នៃ​លី​គ​កំពូល​ឡាវ Master 7 FC សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​​ខាងលើ ខណៈ លោកក៏បាន​បង្ហើប​ពី​គម្រោង​មួយចំនួន​ជុំវិញ​ការត្រៀមខ្លួន​ផងដែរ ដោយ​លោក​ថា​នឹង​មាន​ការប្រកួត​មិត្តភាព​មួយចំនួនធំ​នៅ​ក្នុង​ស្រុក​ជាមុនសិន ជាក់ស្ដែង​ដូចជា​នៅ​ថ្ងៃទី​២១ ខែធ្នូ នឹងមាន​ការប្រកួត​ជាមួយ​ក្រុម​កីឡាករ​បាល់​ទាត់​អាហ្វ្រិក​ដែល​ប្រកប​អាជីព​នៅ​លី​គ​កំពូល​កម្ពុជា បន្ទាប់មក​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​ជាមួយ​ក្លឹប​របស់​កោះ​ម៉ា​កាវ ដែលជា​ក្រុម​ជើងឯក​លី​គ​កំពូល​ម៉ា​កាវ​ដូចគ្នា នៅ​ថ្ងៃទី​២៨ និង​២៩ ខែធ្នូ ឆ្នាំ​២០១៩ ដដែល​។

ចំណែក​ការប្រកួត​កម្ដៅ​សាច់ដុំ​នៅ​ប្រទេស​ម៉ាឡេស៊ី ចំនួន ១​សប្ដាហ៍ ពោល​គឺ​នៅ​ដើមខែ​មករា ក្រុមលោកនឹងត្រូវប្រកួត​ជាមួយ​ក្លឹប ៣​ដែល​ជា​ក្លឹប​របស់​ម៉ាឡេស៊ី ដូចជា Selangor, Felda និង Teranganu FC ថែម​ទៀតផង​។