ភ័យ​រឿង Covid-19 ពេក John Obi Mikel​ ចាក​ចេញពី​ក្លឹប​ទួរគី Trabzonspor

288

​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​នី​ហ្សេ​រី​យ៉ា​ និង​ជា​អតីត​ខ្សែបម្រើ​ក្រុម​តោ​ខៀវ Chelsea,John Mikel Obi បាន​ចាក​ចេញពី​ក្លិប​ទួរគី ​Trabzonspor ​ដោយ​ការយល់ព្រម​គ្នា ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​បានបង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ពី​មេរោគ​ឆ្លង Covid-19​

​​លី​គ​ទួរគី​គឺជា​លី​គ​មួយ​នៅ​អឺរ៉ុប ​ដែល​នៅតែ​បន្ត​ការប្រកួត​រដូវ​កាល​របស់ខ្លួន តែ​មិន​អោយមាន​ទស្សនិកជន​ចូល​ទស្សនា​ទេ ដែល​ហេតុផល​នេះហើយ​ធ្វើអោយ​កីឡាករ​វ័យ ៣២ឆ្នាំ​រូបនេះ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា​ លោក​មិន​យល់ស្រប​នឹង​គោល​ការ​ណ៍នេះ​ទេ​។​ ​

សេចក្តីថ្លែងការណ៍​រប​ស់​ក្លិប​ ដែល​ត្រូវបាន​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយថា​ Mikel​ នេះ​គាត់​បានបញ្ចប់​កិច្ចសន្យា​របស់ខ្លួន​ ហើយ​មានន័យថា Mikel​ បាន​លះបង់​ប្រាក់​ឈ្នួល​របស់ខ្លួន​ ដើម្បី​ក្លាយជា​កីឡាករ​ក្រៅ​កុងត្រា​ម្នាក់​។ ការ​បង្ហោះ​សារ​បស់ Mikel​ នៅលើ​បណ្តាញ​សង្គម ​ធ្វើឡើង​មួយ​ថ្ងៃមុន​ការប្រកួត​របស់ Trabzonspor​ ទល់នឹង Istanbul Basaksehir​។ ​ពេលដែល Mikel​ បង្ហោះ​សា​នោះ​នៅ​ទួរគី​មាន​អ្នក​ឆ្លង ៦ករណី តែ​នៅពេលនេះ​កើន​ដល់ ៤៧ ករណី​ហើយ​៕