ភ្នំពេញក្រោន ចុះកិច្ចសន្យាខ្សែបម្រើជម្រើសជាតិអាហ្គានីស្ថាន Mustafa Zazai

324

ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្ហាញនូវកីឡាករចំណូលថ្មី កីឡាករ Mustafa Zazai សញ្ជាតិ​អាហ្គានីស្ថាន។

ខ្សែបម្រើរូបនេះធ្លាប់លេងជាយុវជនថ្នាលរបស់ក្លិប Hamburger SV របស់អាល្លឺមង់ អំឡុងឆ្នាំ ២០០៦ ដល់ ២០០៩ និងចាប់ផ្តើមកីឡាករអាជីពជាមួយក្លិប VfB Lübeck លើទឹកដីអាល្លឺម៉ង់ដដែលអំឡុងឆ្នាំ ២០១២ និង២០១៣។​

ខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាហ្គានីស្ថាន វ័យ២៦ឆ្នាំរូបនេះ បង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិ ចំនួន៣០លើក និងរកបាន៤គ្រាប់ រូបគេក៏ជានេះធ្លាប់ស៊ុតចូលក្រុមជម្រើសជាតិកម្ពុជាយើង ២គ្រាប់ផងដែរកាលពីជម្រុះ World Cup ២០១៨។

ប្រភព៖ Phnom Penh Crown