ភ្នំពេញក្រោន ចុះកិច្ចសន្យាជាមួយខ្សែបម្រើជប៉ុន Massaki Ideguchi

240

ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសផ្លូវការពីការចុះហត្ថលេខា ជាមួយកីឡាករ Massaki Ideguchi ដើម្បីក្លាយជាកីឡាករបរទេសទី៣សម្រាប់ក្រុមនារដូវកាលថ្មីនេះ។

បុរសសញ្ជាតិជប៉ុនវ័យ ៣១ ឆ្នាំរូបនេះ លេងក្នុងតំណែងជាខ្សែបម្រើកណ្តាល។​ Ideguchi បានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយក្លឹប Yokohama FC កាលពីឆ្នាំ ២០១១ ដល់ ២០១៥ អំឡុងពេលលេងនៅ J2 League របស់ជប៉ុន។

ក្រោយមកបានចាកចេញ លេងនៅបរទេសជាមួយក្លឹប Metro Gallery FC របស់ ហុងកុង, Hoàng Anh Gia Lai វៀតណាម និង FC Osaka របស់ជប៉ុន មុនពេលផ្លាស់មកកាន់ទឹកដីកម្ពុជា កាលពីឆ្នាំ២០១៩ ជាមួយក្លឹប វិសាខា៕

អត្ថបទ&រូបភាព៖ Phnom Penh Crown