ភ្នំពេញក្រោន ប្រកាសនាំចូលខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំមួយរូបសញ្ជាតិប្រេស៊ីល

112

ក្លឹបភ្នំពេញក្រោន បាននាំចូលខ្សែប្រយុទ្ធចំណូលថ្មីសញ្ជាតិប្រេស៊ីល Matheus Souza E Silva ដើម្បីត្រៀមរដូវកាលថ្មី ២០២១ នាពេលខាងមុខ ។

Matheus Souza E Silva បច្ចុប្បន្នមានវ័យ ២៥ ឆ្នាំរូបគេមានបទពិសោធន៍លេងនៅលីគកំពូលកម្ពុជាក្នុងរយៈពេល ២ ឆ្នាំកន្លងមកហើយ ដោយចូលរួមជាមួយក្រុមនគរបាលជាតិនៅឆ្នាំ ២០១៩ និងសូលទីឡូអង្គរនៅឆ្នាំ ២០២០ ។

Matheus បានចាប់ផ្តើមអាជីពបាល់ទាត់របស់ខ្លួននៅឆ្នាំ ២០១៧ ជាមួយក្រុម Artsul FC លីគទី ៣ របស់ប្រទេសប្រេស៊ីល, ឆ្នាំ ២០១៨ ជាមួយ Olancho FC របស់ប្រទេសហុងឌុយរ៉ាស់ និងឆ្នាំ ២០១៩ ជាមួយក្រុម Las delicias FC លីគទី ២ របស់ប្រទេសហុងឌុយរ៉ាស់ ៕