មកដឹងប្រាក់ខែ! គ្រូបង្វឹកទាំង ៦ រូបនេះដែលកំពុងដឹកនាំក្នុងតំបន់អាស៊ាន

440

ក្នុងឧស្សាហកម្មកីឡាបាល់ទាត់ជុំវិញពិភពលោក តែងតែត្រូវការអ្នកចាត់ការ ឫគ្រូបង្វឹកជាចាំបាច់បំផុតដើម្បីជាក្បាលម៉ាស៊ីន ក្នុងការនាំក្រុមទៅរកភាពជោគជ័យ ។

គ្រូបង្វឹក នឹងអ្នកចាត់ការទាំងនោះ ទាមទារត្រូវមានកំរិតសមត្ថភាព គួបផ្សំជាមួយអាជ្ញាប័ណ្ឌរបស់ពួកគាត់ដើម្បីជាថ្នូរនឹងប្រាក់​បៀវ​ត្សរ៍ ដែលសហពន្ធ នឹងថ្នាក់ដឹកនាំក្លឹប ឫក្រុមទាំងនោះគ្រោងផ្តល់ឲ្យ ។

ថ្ងៃនេះ Khmer Sport សូមលើកយកប្រាក់​បៀវ​ត្សរ៍ ឫប្រាក់ឈ្នួលប្រចាំខែរបស់គ្រូបង្វឹកដែលកំពុងកាន់ភារកិច្ចដឹកនាំបណ្តាក្លឹប នឹងក្រុមជម្រើសជាតិក្នុងតំបន់អាស៊ានទាំង ៦ រូប៖

១. គ្រូបង្វឹក Tan Cheng Hoe | ក្រុមជម្រើសជាតិម៉ាឡេស៊ី | ប្រាក់ឈ្នួល ២៣ ០០០ ដុល្លារ/ខែ

គ្រូបង្វឹកសញ្ជាតិម៉ាឡេស៊ី Tan Cheng Hoe បានដឹកនាំក្រុមជម្រើសជាតិម៉ាឡេស៊ីឲ្យមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។ សមិទ្ធិផលផ្លែផ្កានានាក៏បានកើតឡើងក្រោមស្នាដៃរបស់បុរសវ័យ ៥២ ឆ្នាំរូបនេះផងដែរ។ សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី បានជឿជាក់ និងកោតសរសើរចំពោះលោក។ បច្ចុប្បន្ននេះលោក Tan ទទួលបានប្រាក់ឈ្នួលរហូតដល់ ២៣ ០០០ ដុល្លារ / ខែ។

២. គ្រូបង្វឹក Kiatisuk Senamuang | ក្លឹប Hoàng Anh Gia Lai | ប្រាក់ឈ្នួល ២៦ ០០០ ដុល្លារ/ខែ

វាជាការភ្ញាក់ផ្អើលចំពោះអ្នកគាំទ្រវៀតណាម នឹងក្លឹប Hoàng Anh Gia Lai តាមរយៈការប្រកាសគ្រូបង្វឹកថ្មីគឺលោក Kiatisuk Senamuang ។ នេះក៏ជាការវិលមកកាន់តំណែងសម្រាប់ក្រុម V.League មួយនេះជាលើកទី ៣ ហើយរបស់ Kiatisuk បន្ទាប់ពីលោកធ្លាប់ដឹកនាំក្រុមអំឡុងឆ្នាំ ២០០៦ នឹង ២០១០ ។ តាមរយៈសារព័ត៌មានមិនផ្លូវការរបស់ថៃជឿជាក់ថា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិរបស់ពួកគេវ័យ ៤៧ ឆ្នាំរូបនេះ នឹងទទួលបានប្រាក់ឈ្នួលមិនតិចជាង ២៦ ០០០ ដុល្លារ / ខែឡើយ ។

៣. គ្រូបង្វឹក Alexandré Pölking | ក្លឹប Ho Chi Minh City | ប្រាក់ឈ្នួល ៣០ ០០០ ដុល្លារ/ខែ

លោក Alexandré Pölking មានបទពិសោធន៍ ៧ ឆ្នាំធ្វើការជាមួយក្រុមនៅលីគថៃ មុនពេលចូលរួមជាមួយក្លឹបវៀតណាម Ho Chi Minh City។ នៅក្លឹបថ្មីនេះបុរសវ័យ ៤៤ សញ្ជាតិប្រេស៊ីល នឹងទទួលបានប្រាក់បៀវត្សរហូតដល់ ៣០ ០០០ ដុល្លារ/ខែ។ ទោះបីចំនួននេះ ត្រូវបានគេរាយការណ៍ថាគឺច្រើនជាងពាក់កណ្តាលនៃអ្វីដែលគាត់ធ្លាប់ទទួលបាននៅប្រទេសថៃ ប៉ុន្តែវាគ្រប់គ្រាន់ហើយក្នុងការធ្វើឱ្យលោកក្លាយជាគ្រូបង្វឹកដែលមានប្រាក់ខែខ្ពស់បំផុតនៅ V.League ។

៤. គ្រូបង្វឹក Park Hang-seo | ក្រុមជម្រើសជាតិវៀតណាម | ប្រាក់ឈ្នួល ៥០ ០០០ ដុល្លារ/ខែ

នៅពេល Park Hang-seo គាត់ចុះកិច្ចសន្យាដំបូងជាមួយសហព័ន្ធបាល់ទាត់វៀតណាម (VFF) គ្រូជនជាតិកូរ៉េខាងត្បូងរូបនេះទទួលបានប្រាក់ខែត្រឹមតែ ២២ ០០០ ដុល្លារ/ខែប៉ុណ្ណោះ។ នេះគឺជាចំនួនតិចតួចបើប្រៀបធៀបទៅនឹងគ្រូបង្វឹកដទៃទៀតនៅក្នុងតំបន់។ ទោះយ៉ាងណាក្រោយពីបានជួយដល់បាល់ទាត់វៀតណាមរីកចម្រើនខ្លាំង ជាមួយនឹងសមិទ្ធិផលដ៏អស្ចារ្យជាបន្តបន្ទាប់នៅអំឡុងឆ្នាំ ២០១៨/១៩ គ្រូបង្វឹករូបនេះទទួលបានរង្វាន់ដ៏សក្តិសមដោយ VFF ជាមួយនឹងកិច្ចសន្យាថ្មីជាមួយអត្រាដ៏ខ្ពស់ ពោលគឺ ៥០ ០០០ ម៉ឺនដុល្លារ/ខែ ។ ដោយហេតុនេះធ្វើឱ្យគាត់ក្លាយជាគ្រូបង្វឹកបរទេសដែលមានប្រាក់ខែខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់វៀតណាម។

៥. គ្រូបង្វឹក Akira Nishino | ក្រុមជម្រើសជាតិថៃ | ៨០ ០០០ ដុល្លារ/ខែ

ដោយការរាំងស្ងួតពានរង្វាន់តូចធំនៅក្នុងតំបន់ សហព័ន្ធបាល់ទាត់ថៃ (FAT) បានសម្រេចចិត្តធំដោយតែងតាំងគ្រូបង្វឹកជនជាតិជប៉ុនលោក Akira Nishino ដោយផ្តល់ប្រាក់ខែក្បែរមួយលានដុល្លារបើគិតជាក្នុង ១ ឆ្នាំ។ អតីតគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន ដែលធ្លាប់នាំក្រុមទៅវគ្គ ១៦ ក្រុមក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ រូបនេះទទួលបានប្រាក់ឈ្នួលរហូតដល់ ៨០ ០០០ ដុល្លារ/ខែ។ ប៉ុន្តែទោះជាយ៉ាងណា Nishino នៅតែមិនអាចបំពេញបំណងរបស់អ្នកគាំទ្រថៃពីការឈ្នះពាន ឫសមិទ្ធិផលអ្វីទាំងអស់បន្ទាប់ពីចូលកាន់តំណែងកាលពីខែកក្តដា ឆ្នាំ ២០១៩ មក។ សមិទ្ធិផលដែលគួរអោយកត់សំគាល់បំផុតដែលលោក Nishino សម្រេចបានគឺប្រហែលជានាំ U23 ថៃឈានដល់វគ្គ ១/៤ នៃព្រឹត្តិការណ៍ Asian U23 Championship ឆ្នាំ ២០២០ ។

៦. គ្រូបង្វឹក Shin Tae-yong | ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី | ប៉ាន់ស្មានបាន ១ លានដុល្លារ/ឆ្នាំ

បន្ទាប់ពីឃើញការជោគជ័យរបស់ក្រុមជម្រើសជាតិវៀតណាម តាមរយៈការតែងតាំងគ្រូបង្វឹកកូរ៉េខាងត្បូងលោក Park Hang-seo នៅប្រទេសឥណ្ឌូនេស៊ីឯណេះវិញក៏បានតែងតាំងគ្រូបង្វឹកមកពីកូរ៉េខាងត្បូងដូចគ្នាគឺលោក Shin Tae-yong ។ លោក Shin Tae-yong ជាអ្នកដឹកនាំក្រុមជម្រើសជាតិកូរ៉េខាងត្បូងយកឈ្នះក្រុមខ្លាំងអាល្លឺម៉ង់ ២-០ យ៉ាងកក្រើកក្នុងអំឡុងព្រឹត្តិការណ៍ World Cup 2018 ។ មិនមានព័ត៌មានផ្លូវការអំពីប្រាក់ខែរបស់គ្រូបង្វឹកវ័យ ៥០ រូបនេះទេ ប៉ុន្តែយោងតាមប្រភពជាច្រើនតួលេខនោះមិនអាចតិចជាង ១ លានដុល្លារទេក្នុង ១ ឆ្នាំ ។ បច្ចុប្បន្នដោយសារតែឥទ្ធិពលនៃការរីករាលដាលនៃ COVID-១៩ ការប្រកួតក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅអាស៊ីមិនអាចលេងបានតាមផែនការទេ ដូច្នេះលោក Shin នៅតែមិនទាន់មានឱកាសច្រើនដើម្បីបង្ហាញពីសមត្ថភាពរបស់គាត់ឡើយ។