មកដឹងប្រាក់ខែ! អតីតខ្សែប្រយុទ្ធមឿងថុង Heberty Fernandes ពេលផ្លាស់មក True Bangkok

584

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Heberty Fernandes បានផ្លាស់ពី Port FC ដើម្បីចូលរួមជាមួយក្លឹប True Bangkok United ដែលជាក្លឹបលីគកំពូលថៃទី ៤ ក្នុងអាជីព ។

កីឡាករវ័យ ៣២ ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាទទួលបានប្រាក់ឈ្នួល ១,៥ លានបាត (៥ មុឺនដុល្លារ) ក្នុងមួយខែ ជាមួយក្លឹបដែលមានមូលដ្ឋាននៅទីក្រុងបាំងកកខាងលើ ។

Heberty បានចាប់ផ្ដើមលេងឲ្យក្លឹប Ratchaburi Mitr Phol ក្នុងការមកដល់ទឹកដីថៃជាលើកដំបូង ហើយបន្តមក Muangthong United , Port FC និង Bangkok United ដែលជាក្លឹបចុងក្រោយ ។

True Bangkok United បច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់ទី ៥ ក្នុងតារាង Thai League 1 មាន ២០ ពិន្ទុពី ១៣ ប្រកួត ។