មកដឹងប្រាក់ឈ្នួលខ្សែបម្រើវៀតណាមមួយរូបដែល Buriram United ធ្លាប់បានខ្ចីជើងកាលឆ្នាំ ២០១៩

566

ប្រភពពីសារព័ត៌មានវៀតណាម Linhworldcup បានបង្ហាញឲ្យដឹងពីប្រាក់ឈ្នួលរបស់កីឡាករ Luong Xuan Truong ដែលធ្លាប់ត្រូវបានក្លឹបថៃ Buriram United ខ្ចីជើងកាលពីឆ្នាំ ២០១៩។

ខ្សែបម្រើក្រុមជម្រើសជាតិវៀតណាមវ័យ ២៥ ឆ្នាំរូបនេះ ត្រូវបានបង្ហើបឲ្យដឹងថាទទួលបាន ១ មុឺនដុល្លាក្នុងមួយខែ។

ក្នុងនោះដែរ សារព័ត៌មានខាងលើបានឲ្យដឹងផងថា Buriram United ក៏បានចំណាយលើសេវាកម្មខ្ចីជើង ១៥ មុឺនដុល្លារបន្ថែមទៀតទៅឲ្យក្លឹប Hoàng Anh Gia Lai សរុបទៅក្នុងកិច្ចសន្យា ១ ឆ្នាំ ក្លឹបថៃអាចត្រូវចំណាយសរុបប្រហែល ២៧ មុឺនដុល្លាលើរូបគេ ដោយមិនគិតពីការផ្តល់ជូនកន្លែងស្នាក់នៅ និងយាន្តជំនិះជាដើម។

Xuân Trường có đường kiến tạo thành bàn đầu tiên tại Buriram United

សម្រាប់រដូវកាលដំបូងជាមួយ Buriram United, Luong Xuan Truong បានបង្ហាញខ្លួន ៩ ប្រកួតនិងរកបាន ១ គ្រាប់។