មកដឹងប្រាក់ឈ្នួលដែល Teerasil Dangda និងទទួលបានពេលចូលរួមជាមួយ BG Pathum United

655

ខ្សែប្រយុទ្ធវ័យ ៣២ ឆ្នាំរបស់ក្រុមជម្រើសជាតិថៃ Teerasil Dangda ត្រូវបានគេរាយការណ៍ត្រៀមវិលត្រលប់មកប្រទេសថៃវិញ ដើម្បីចូលរួមជាមួយក្រុម BG Pathum United ។

คนดูไลฟ์3แสน!มุ้ยตัวจริงชิมิสุอุ่นเชือดจูบิโลทดเจ็บ 3-2 | Goal.com

តាមសេចក្តីរាយការណ៍ក្លឹបក្របខ័ណ្ឌ Thai League 1 បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លឹប J-League 1, Shimizu S-Pulse ហើយ ដោយរង់ចាំតែដំណាក់កាលនៃកិច្ចសន្យាផ្ទាល់ខ្លួនរបស់ Teerasil តែប៉ុណ្ណោះ ។

Teerasil Dangda's Last-chance Overseas Gamble – AseanBola

ប្រភពពីសារព័ត៌មានថៃ Idoojung បានឲ្យដឹងថា BG Pathum United អាចនិងចំណាយប្រមាណជា ២៤ លានបាត ឬ ៧៧ មុឺនដុល្លារសម្រាប់តម្លៃខ្លួនអតីតកីឡាករ Muangthong United រូបនេះ ហើយត្រៀមចុងប៊ិចលើកុងត្រា ៣ ឆ្នាំកន្លះ ថែមទាំងផ្តល់នូវប្រាក់ឈ្នួល ៧២៥,០០០ បាត ឬប្រហែល ២៣ ០០០ ដុល្លារក្នុងមួយខែផងដែរ ។

Football: Thai forward Teerasil joins S-Pulse

គួររំលឹកថា នេះជាលើកទី ២ ហើយដែល Teerasil Dangda គ្រោងចាកចេញពីក្លឹបលីគកំពូលជប៉ុន Shimizu S-Pulse ខណៈដែលរដូវកាលឆ្នាំ ២០១៨ រូបគេធ្លាប់ត្រូវបានក្លឹប Sanfrecce Hiroshima ខ្ចីជើងពី Muangthong United រយៈពេល ១ រដូវកាល។