មកដឹងប្រាក់រង្វាន់ ដែលក្រុមនីមួយៗនឹងរកបាននៅពាន ASEAN Club Championship

4352

ពានរង្វាន់ ASEAN Club Championship ដែលត្រូវបានសហព័ន្ធបាល់ទាត់អាស៊ាន ហៅកាត់ថា (AFF) ទើបនឹងបង្កើតថ្មី យើងនឹងឃើញមានក្លឹបកំពូលៗ មកពីតំបន់អាស៊ីអាគ្នេយ៍ប្រកួតប្រជែងដើម្បីរកក្រុមល្អផ្តាច់គេដើម្បីក្លាយជាជើងឯក។ ប្រាក់រង្វាន់នៃការប្រកួតប្រជែងនេះ ក៏ត្រូវបានប្រភពមួយទម្លាយឱ្យដឹងផងដែរ។

Image result for ASEAN Club Championship

ការប្រកួតដែលមានចំនួន ១២ ក្រុមមកពីបណ្តាប្រទេសអាស៊ាន នឹងផ្តល់ជូនប្រាក់រង្វាន់យ៉ាងតិច ៤០០.០០០ ដុល្លារដល់ជ័យលាភីក្លឹបឈ្នះជើងឯក ខណៈជើងឯករងទទួលបាន ២៦០.០០០ ដុល្លារ។

នេះគឺជាព័ត៌មានលំអិតនៃប្រាក់រង្វាន់ដែលក្រុមនីមួយៗគ្រោងនឹងរកបានពីការប្រកួត៖

– ធ្លាក់ក្នុងវគ្គ Play-Off៖ ៣០ ០០០ ដុល្លារ
– ធ្លាក់វគ្គជម្រុះក្នុងពូល ៖ ១០០ ០០០ ដុល្លារ
– ធ្លាក់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖ ១៣០ ០០០ ដុល្លារ
– ជើងឯករង៖ ២៦០ ០០០ ដុល្លារ
– ម្ចាស់ជើងឯកន៖ ៤០០ ០០០ ម៉ឺនដុល្លារ

គួរបញ្ជាក់ថា ក្រុមចំនួន ១០ មកពីប្រទេសថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងមីយ៉ាន់ម៉ា នឹងទទួលបានការចូលរួមដោយស្វ័យប្រវត្តិទៅក្នុងពូលពានរង្វាន់ខាងលើ ខណៈភាគីប្រទេសពាក់កណ្តាលទៀតមាន ហ្វីលីពីន កម្ពុជា ឡាវ ប្រ៊ុយណេ ទីម័រខាងកើត នឹងចូលរួមប្រកួតជម្រុះយក ២ ក្រុម។ ការចាប់ឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែមីនាឆ្នាំ ២០២០ ហើយការប្រកួតនឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២០។

ខាងក្រោមជាព័ត៌មានលម្អិតទាក់ទងនឹងចំនួនក្រុម សម្រាប់ប្រទេសសមាជិកនៃ AFF នីមួយៗ ក្នុងពានរង្វាន់ ASEAN Club Championship 2020 ៖