មកដឹងរឿងរ៉ាវបន្ថែមទាក់ទងនិង ចាន់ វឌ្ឍនា ផ្លាស់ទៅ BG Pathum United

21034

បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា ខ្សែប្រយុទ្ធក្លឹបបឹងកេត ចាន់ វឌ្ឍនាកា គ្រោងនិងចូលរួមជាមួយក្រុមលីគកំពូលថៃ BG Pathum United ដើម្បីបង្រ្គប់កូតាកីឡាករអាស៊ាន។ ថ្ងៃនេះ Khmer Sport សូមដកស្រង់នូវព័ត៌មានបន្ថែមខ្លះៗ ដើម្បីស្រាយចម្ងល់អំពីរឿងរ៉ាវខាងលើ។

Vathanaka confident on the strength of Pahang's squad | Goal.com

បើតាមប្រភពពីសារព័ត៌មាន Idoojung.com របស់ភាគីថៃ ដែលតែងតែធ្វើការចុះផ្សាយទាក់ទងនិងពាក្យចចាមអារ៉ាមរបស់ CV11 បានធ្វើការសម្ភាសជាមួយលោក Surachai Jaturapattarapong នាយកបច្ចេកទេសក្លឹប BG Pathum United អំពីប្រសាសន៍ទាក់ទងនិងកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជាយើងដូចខាងក្រោម៖

ไม่ใช่ปัญหา!! โค้ชง้วน มั่นใจ เดอะแรบบิท มีแต้มกลับบ้าน

លោក Surachai Jaturapattarapong ថា៖ ” បច្ចុប្បន្ន ក្រុមនៅមិនទាន់ចាប់អារម្មណ៍បន្ថែមកម្លាំងថ្មីនៅពេលនេះទេ ដោយសារតែភាពខ្លាំងរបស់កីឡាករនៅក្នុងក្រុមចាត់ទុកថាល្អឥតខ្ចោះហើយ។ ក្នុងន័យនេះ BG Pathum United មានកីឡាករកូតា ដែលជាកីឡាករអាស៊ានចំនួន ៣ នាក់រួចមកហើយ រួមមាន Irfan Fandi (សិង្ហបុរី) Álvaro Silva (ហ្វីលីពីន) និង Norshahrul Idlan (ម៉ាឡេស៊ី)។