មកដឹង! កាលបរិច្ឆេទប្រកួតជុំចុងក្រោយព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០២៣

89

សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសថាការប្រកួតជុំចុងក្រោយពានរង្វាន់ Asian Cup ឆ្នាំ ២០២៣ នឹងប្រព្រឹត្តទៅរយៈពេល ៣១ ថ្ងៃចាប់ពីថ្ងៃទី ១៦ ខែមិថុនាដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ នៅប្រទេសចិន។

ការប្រកួតកីឡាអាស៊ីឆ្នាំ ២០២៣ នេះ គឺជាការប្រកួតដ៏ធំបំផុតមួយរបស់ទ្វីបសម្រាប់ក្រុមជម្រើសជាតិ ដែលប្រើប្រាស់ទីក្រុងចំនួន ១០ របស់ចិនធ្វើជាម្ចាស់ផ្ទះដែលមាន ២៤ ក្រុមចូលរួម។

ទីក្រុងទាំងនោះរួមមាន Beijing, Tianjin, Shanghai, Chongqing, Chengdu, Jian, Dalian, Qingdao, Xiamen និង Suzhou ។ នេះជាលើកទី ២ ហើយដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ Asian Cup ព្រោះកន្លងមកប្រទេសនេះធ្លាប់ធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ ២០០៤ ។