Cong Vinh ស៊ុតយ៉ាងម៉េចបានជាប់ក្នុង ៨ នាក់ចុងក្រោយជាគ្រាប់បាល់អស្ចារបំផុតនៅអាស៊ី

260

១ គ្រាប់ពីអតីតខ្សែប្រយុទ្ធឆ្នើមវៀតណាម Le Cong Vinh កាលពីក្នុងព្រឹត្តិការណ៍ Asian Cup ឆ្នាំ ២០០៧ បានជាប់នៅក្នុង ៨ នាក់ចុងក្រោយដែលស៊ុតបាល់បញ្ចូលទីអស្ចារ្យបំផុតនៅអាស៊ី។បន្ទាប់ពីធ្វើការបោះឆ្នោតដែលរៀបចំដោយ AFC ក្នុងរយៈពេលត្រឹមតែ ៣ ថ្ងៃគ្រាប់បាល់របស់ Cong Vinh ទទួលបាន ១១ ៣៤៣ សំឡេងឬ ៨៦ ភាគរយនៃចំនួនសរុប ហើយបានទំលាក់គ្រាប់បាល់របស់ខ្សែបម្រើហ្វីលីពីន Stephan Schrock នៅវគ្គ ១៦ ក្រុម។

គ្រាប់បាល់នោះកើតឡើងអំឡុងពេល ប្រកួតបើកឆាកដែលវៀតណាម បានយកឈ្នះអារ៉ាប់អេមីរ៉ាត ដោយលទ្ធផល ២-០ នាថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០០៧។

គ្រាប់បាល់បញ្ចូលទីរបស់ Schrock ក្នុងការប្រកួតវគ្គចែកពូលជាមួយ Kyrgyzstan ក៏ជាការទាត់បាល់ហ្វ្រីឃីកពីចម្ងាយ ៣៧ ម៉ែត្រចូលក្នុងសំណាញ់ទីដ៏អស្ចារ្យផងដែរ។

វីដេអូហាយឡាយ