កីឡាករ ១០ រូបដែលរកគ្រាប់បាល់បានលឿនបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់

2919

យោងតាមសារព័ត៌មាន Sport Star បានបង្ហាញពីកីឡាករដែលស៊ុតបាល់បញ្ចូលទីបានលឿនជាងគេបំផុតទាំង ១០ រូបក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោក។

ក្នុងនោះខ្សែប្រយុទ្ធអាឡឺម៉ង់ Lucas Podolski ជាអ្នកបំបែកកំណត់ត្រាឯតទគ្គកម្ម ដោយឈរនៅលើគេជាកីឡាករដែលអាចរកគ្រាប់បាល់បានលឿនបំផុត ពោលគឺប្រើពេលត្រឹមតែ ៦ វិនាទី ក្នុងប្រកួតដែលអាឡឺម៉ង់យកឈ្នះអេក្វាឌ័រ ដោយលទ្ធផល ៤-២ ក្នុងប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ។

ដោយឡែកកីឡាករ ៩ រូបផ្សេងទៀតមាន ២ រូបមកពីអាស៊ី៖

១. Lukas Podolski (អាឡឺម៉ង់) ប្រើពេល ៦ វិនាទី ស៊ុតបញ្ចូលទីក្នុងប្រកួត អាឡឺម៉ង់ ៤-២ អេក្វាឌ័រ (បាល់ទាត់មិត្តភាព)

Danh sách triệu tập 24 cầu thủ của đội tuyển Đức: Đại chiến vinh ...

២. Christian Benteke (បែលហ្ស៊ិក) ប្រើពេល ៨.១ វិនាទី ស៊ុតបញ្ចូលទីក្នុងប្រកួត ប៊ែលហ្សិក ៦-០ ហ្ស៊ីប្រាតា (វគ្គជម្រុះបាល់ទាត់ពិភពលោក ២០១៦)

Christian Benteke inscrit le but le plus rapide de L'HISTOIRE de ...

៣. Davide Gualtieri (សាន់ម៉ារីណូ) ប្រើពេល ៨.៣ វិនាទី ស៊ុតបញ្ចូលទីក្នុងប្រកួត អង់គ្លេស ៧-១ សានម៉ារីណូ (វគ្គជម្រុះ World Cup ១៩៩៤)

៤. Paul Onuachu (នីហ្សេរីយ៉ា) ប្រើពេល ៩ វិនាទី ស៊ុតបញ្ចូលទីក្នុងប្រកួត នីហ្សេរីយ៉ា ១-០ អេហ្ស៊ីប (បាល់ទាត់មិត្តភាព)

Nigeria's Paul Onuachu signs for Genk from Midtjylland - BBC Sport

៥. Hakan Sukur (តួកគី) ប្រើពេល ១០.៨ វិនាទី ស៊ុតបញ្ចូលទីក្នុងប្រកួត ទួរគី ៣-២ កូរ៉េខាងត្បូង (បាល់ទាត់ពិភពលោក ២០០២)

FIFA U-20 World Cup 2013 - News - Sukur: We're crazy about our ...

៦. Diego Souza (ប្រេស៊ីល) ប្រើពេល ១២ វិនាទី ស៊ុតបញ្ចូលទីក្នុងប្រកួត ប្រេស៊ីល ៤-០ អូស្ត្រាលី (បាល់ទាត់មិត្តភាព)

Sportbuzz · Pai de Diego Souza o torce para o retorno do filho ...

៧. Alex Morgan (សហរដ្ឋអាមេរិក) ប្រើពេល ១២ វិនាទី ស៊ុតបញ្ចូលទីក្នុងប្រកួត អាមេរិក ៥-០ កូស្តារីកា (ការប្រកួតជម្រុះបាល់ទាត់នារីអូឡាំពិក ២០១៦)

Alex Morgan shares photo of her adorable newborn baby girl Charlie

៨. Mani Vijayan (ឥណ្ឌា) ប្រើពេល ១២ វិនាទី ស៊ុតបញ្ចូលទីក្នុងប្រកួត ឥណ្ឌា ៣-០ ប៊ូតាន់ (ជើងឯកបាល់ទាត់អាស៊ីខាងត្បូងឆ្នាំ ១៩៩៩)

Who is the fastest Indian to score a goal in football? - Quora

៩. Yan Naing Oo (មីយ៉ាន់ម៉ា) ប្រើពេល ១៣ វិនាទី ស៊ុតបញ្ចូលទីក្នុងប្រកួត ឥណ្ឌា ២-២ មីយ៉ាន់ម៉ា (វគ្គជម្រុះ Asian Cup ២០១៩)

១០. Neymar (ប្រេស៊ីល) ប្រើពេល ១៤ វិនាទី ស៊ុតបញ្ចូលទីក្នុងប្រកួត ប្រេស៊ីល ៦-០ ហុងឌូរ៉ាស (បាល់ទាត់អូឡាំពិកបុរសវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២០១៦)

Recovering Neymar confirmed in Brazil's World Cup squad | Soccer ...