មកមើលតម្លៃខ្លួន កីឡាករអាស៊ានថ្លៃបំផុតទាំង ១០រូប នាពេលបច្ចុប្បន្ន

709

បច្ចុប្បន្នកីឡាករដែលមានសមត្ថភាពកាន់តែច្រើនឡើងៗ មកពីតំបន់អាស៊ីអាគ្នេយ៍ ធ្វើឱ្យពួកគេចាប់បានឪកាស មានការផ្លាស់ប្តូរទៅកាន់លីកធំៗផ្សេងៗ ទាំងនៅតំបន់អាស៊ី ក៏ដូចជានៅអឺរ៉ុប។ ដោយយោងតាមទិន្នន័យពី Transfermarkt យើងរកឃើញកីឡាករបាល់ទាត់ដែលមានតម្លៃខ្ពស់បំផុតទាំង ១០ មកពីប្រទេសក្នុងតំបន់អាស៊ាន។

នេះគឺជាតារាងកីឡាករបាល់ទាត់អាស៊ានទាំង ១០ ដែលមានតម្លៃទីផ្សារផ្ទេរខ្ពស់បំផុត…

10. Stefano Lilipaly – ឥណ្ឌូនេស៊ី –  ៤០៥ ០០០ ផោន

Image result for Stefano Lilipaly

កីឡាករវ័យ ២៩ ឆ្នាំ សញ្ជាតិឥណ្ឌូនេស៊ី លេងនៅក្លឹប Bali United ក៏ដូចជាក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូណេស៊ី ដែលកំពុងប្រកួតប្រជែងក្នុងវគ្គជម្រុះ FIFA World Cup ឆ្នាំ ២០២២។

9. Javier Patino – ហ្វីលីពីន – ៤៥០ ០០០ ផោន

Related image

ខ្សែប្រយុទ្ធ សញ្ជាតិហ្វីលីពីនរូបនេះកំពុងលេងឲ្យក្លឹប Ratchaburi Mitr Phol ដែលខ្ចីជើងពីក្លឹប Buriram United របស់ថៃ។ រូបគេក៏បានរកគ្រាប់បាល់ឲ្យជម្រើសជាតិផងដែរក្នុងការបង្ហាញខ្លួនលើកដំបូង ដែលបរាជ័យ ៥-២ របស់ក្រុមស៊ីរីក្នុងការប្រកួតបើកឆាកជម្រុះ World Cup ឆ្នាំ ២០២២ កាលពីដើមខែនេះ។ ខ្សែប្រយុទ្ធដើមកំណើតអេស្ប៉ាញវ័យ ៣១ ឆ្នាំរូបនេះធ្លាប់ត្រូវបានគេវាយតម្លៃថាមានតម្លៃខ្លួន ៨៥៥,០០០ ផោន ខណៈពេលដែលរូបគេលេងឲ្យក្លឹបលីគកំពូលរបស់ចិន Henan Jianye FC ក្នុងឆ្នាំ ២០១៥ ប៉ុន្តែគេបានឃើញតម្លៃរបស់គាត់ធ្លាក់ចុះបន្តិចម្តងៗ ចាប់តាំងពីឆ្នាំ ២០១៦ មក។

8. Kawin Thamsatchanan – ថៃ – ៤៩៥ ០០០ ផោន

អ្នកចាំទីថៃ Kawin ត្រូវបានធ្លាក់ចុះតម្លៃខ្លួនពី ៧២០.០០០ ផោនក្នុងខែកញ្ញាឆ្នាំ ២០១៨ ដល់ ៤៩៥.០០០ ផោននៅពេលបច្ចុប្បន្ន។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះទទួលនូវការរងរបួសច្រើនបន្ទាប់ពីផ្លាស់ទៅលេងនៅលីគកំពូលបែលហ្សិក។

7. Daisuke Sato – ហ្វីលីពីន – ៤៩៥ ០០០ ផោន

Image result for Daisuke Sato

កីឡាករហ្វីលីពីន Daisuke Sato បានចុះកុងត្រាជាមួយក្លិបយក្ស Muangthong United របស់លីគកំពូលថៃក្នុងខែមិថុនាឆ្នាំ ២០១៩ បន្ទាប់ពីចំណាយរយៈពេល ៣ រដូវនៅអឺរ៉ុប ដែលរូបគេធ្លាប់លេងឲ្យក្លឹបរបស់ប្រទេស រ៉ូម៉ានី FC Politehnica Iasi និង Sepsi OSK ក៏ដូចជាក្លឹបដាណឺម៉ាក AC Horsens ។

6. Thitipan Puangchan – ថៃ –  ៥៤០ ០០០ ផោន

Related image

ខ្សែបម្រើសញ្ជាតិថៃ Thitipan បានផ្លាស់ទៅលីគកំពូលជប៉ុន J1 League ដោយចូលរួមជាមួយក្រុម Oita Trinita នៅរដូវកាលនេះ ហើយជាលទ្ធផលតម្លៃទីផ្សាររបស់គាត់ក៏បានកើនឡើងពី ៣៦០,០០០ ផោនក្នុងឆ្នាំ ២០១៨ ដល់ ៥៤០,០០០ ផោននាពេលបច្ចុប្បន្ន។

5. Theerathon Bunmathan – ថៃ –  ៧២០ ០០០ ផោន

Related image

កីឡាករខ្សែការពារស្លាប Theerathon ដែលកំពុងលេងក្នុងរដូវកាលទី ២ របស់គេក្នុងលីគកំពូលជប៉ុនមានតម្លៃខ្លួនត្រឹមតែ ៤៥០,០០០ ផោនប៉ុណ្ណោះពេលរដូវកាលដំបូងជាមួយ Vissel Kobe ហើយឡើងដល់ ៧២០,០០០ ផោនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះក្នុងរដូវកាលទី ២ ជាមួយក្រុម Yokohama F.Marinos។

4. Natxo Insa – ម៉ាឡេស៊ី – ៧២០ ០០០ ផោន

កីឡាករកើតនៅអេស្ប៉ាញវ័យ ៣៣ ឆ្នាំរបស់ក្លឹប Johor Darul Ta’zim រូបនេះរក្សាបានតម្លៃខ្លួន ៧២០,០០០ ផោន តាំងពីពេលនៅជាមួយក្លឹប Levante UD របស់អេស្ប៉ាញ។ ទោះយ៉ាងណាក្លិបយក្សរបស់ម៉ាឡេស៊ី JDT បានចុះហត្ថលេខាលើកីឡាកររូបនេះក្នុងតម្លៃផ្ទេរមួយដែលត្រូវបានគេរាយការណ៍ថាមានប្រហែល ៣៥០,០០០ ផោន។

3. Teerasil Dangda – ថៃ – ៨១០ ០០០ ផោន

ខ្សែប្រយុទ្ធជើងចាស់ថៃរូបនេះស្ថិតក្នុងចំណាត់ថ្នាក់ទី ៣ មានតម្លៃ ៨១ ម៉ឺនផោន។ ទោះបីជាមានបញ្ហារបួសដែលបានកាត់បន្ថយការលេងឲ្យ Muangthong និងជម្រើសជាតិថៃក្នុងពេលថ្មីៗនេះ ក៏ Teerasil បានកើនឡើងពីលេខ ៦ មកដល់លេខ ៣ នៅក្នុងបញ្ជី។ អតីតកីឡាករវ័យ ៣១ឆ្នាំ ធ្លាប់លេងឲ្យ Sanfrece Hiroshima ក្នុង J1 League រូបនេះបានកើនតម្លៃពី ៥៨៥,០០០ ផោនក្នុងឆ្នាំ ២០១៨ ដល់ ៨១០,០០០ ផោនក្នុងឆ្នាំ ២០១៩ ។

2. Chanathip Songkrasin – ថៃ – ១.៩៨ លានផោន

Related image

Chanathip មានតម្លៃខ្លួនជិត ២ លានផោន ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករដែលមានតម្លៃខ្ពស់បំផុតទី ២ មកពីអាស៊ាន។ រូបគេបានក្លាយជាកីឡាករសំខាន់មួយរបស់ក្លឹប Consadole ដោយបានជាប់ ១១នាក់ដំបូងរបស់ក្លឹបមួយនេះស្ទើរាល់ការប្រកួត។ ខ្សែបម្រើប្រយុទ្ធមាឌល្អិតរូបនេះស៊ុតបាន ៤គ្រាប់ និង Assists ៧ គ្រាប់ក្នុង ២២ ប្រកួតក្នុងលីគកំពូលជប៉ុននៅរដូវកាលនេះ។

1. Neil Etheridge – ហ្វីលីពីន – ៧.២ លានផោន

Image result for Neil Etheridge

អ្នកចាំទីរបស់ក្លឹប Cardiff City រូបនេះមានតម្លៃខ្លួនខ្ពស់លើសគេ ក្នុងចំណោមកីឡាករមកពីតំបន់អាស៊ានគឺរហូតដល់ ៧.២ លានផោន។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះធ្លាប់បានលេងក្នុង Premier League ដែលជាលីគល្អបំផុតមួយក្នុងលោក ហើយទោះបីជា Cardiff City បានធ្លាក់ទៅលេងក្នុងលីគលំដាប់ទី ២ អង់គ្លេសនៅរដូវកាលនេះក៏ដោយ ក៏តម្លៃទីផ្សារផ្ទេររបស់ Etheridge កំពុងតែកើនឡើង បន្ទាប់ពីតម្លៃ ៣,១៥ លានផោនក្នុងខែសីហាឆ្នាំ ២០១៨ កើនឡើងទ្វេដងដល់ ៧,២ លានផោន។

ប្រភព៖ Fox Sport Asia